AC Milan កំពុងចរចារជាមួយសេះបង្កង់ Juventus លើខ្សែប្រយុទ្ធចាស់វស្សា Gonzalo Higuain

23872
  • យោងទៅតាមប្រភពពត៌មាន Sky Italia ដែលជាប្រភពពត៌មានដ៏ល្បីមួយបានឲ្យដឹងថា ក្លឹបយក្សរបស់អ៊ីតាលីចំនួនពីរកំពុងបើកកិច្ចចរចាគ្នារវាងក្លឹប Juventus និង AC Milan សម្រាប់គោលដៅរបស់ក្លឹបតោខៀវ Chelsea ខ្សែប្រយុទ្ធ Gonzalo Higuain ។

    ក្លិបតោខៀវត្រូវបានគេរាយការណ៍ថាបានបើកការចរចាជាមួយក្លឹប Juventus ក្នុងការនាំយកកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ។ Chelsea មិនទាន់បានដេញថ្លៃនៅឡើយនោះទេ ប៉ុន្តែតាមសារពត៌មានខាងលើនេះបានបញ្ជាក់ថាក្រុមម្ចាស់ជើងលីគកំពូលអ៊ីតាលី ប្រហែលជាត្រូវការប្រាក់ចំនួន ៥៣ លានផោនសម្រាប់ខ្សែប្រយុទ្ធរបស់អាហ្សង់ទីនរូបនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី