
បាយការណ៍នៃការដេញថ្លៃទិញរបស់ក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃ ៨៩ លានផោនគឺជារឿងមិនពិតនោះទេ ។
Miralem Pjanić ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាថាតើគួសម្រេចចិត្តចូលរួមជាមួយក្រុមរបស់លោក Maurizio Sarri នៅកីឡាដ្ឋាន Stamford Bridge ឬលេងជាមួយ Cristiano Ronaldo នៅក្លឹប Juventus ។
យោងទៅតាមការសែត The Mirror បានឲ្យដឹងថា អ្នកចាត់ការរបស់ក្លឹបមេឃខៀវលោក Pep Guardiola រីករាយជាមួយនឹងជម្រើសខ្សែបម្រើរបស់គាត់បន្ទាប់ពីការមកដល់របស់ Riyad Mahrez ហើយនឹងមិនចាប់អារម្មណ៍កីឡាករ Pjanic នោះឡើយ ។ ក្លិបតោខៀវ Chelsea និងក្លឹប Juventus គឺជាក្លឹបតែមួយគត់ដែលកីឡាករវ័យ ២៨ ឆ្នាំកំពុងតែពិចារណា ។
យោងតាមការសែតរបស់អ៊ីតាលី SportMediaset បានរាយការណ៍ថាខ្សែបម្រើរូបនេះមិនទាន់បានសម្រេចចិត្តលើអនាគតរបស់គាត់នៅឡើយទេ ។ ក្រុម Bianconeri ( Juve ) ត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ឱ្យ Pjanic នូវកិច្ចព្រមព្រៀងថ្មីដែលកីឡាកររូបនេះនឹងទទួលបានប្រាក់ឈ្នួលចំនួន ៦ លានផោនក្នុងមួយរដូវកាល ៕
ដោយ៖តារា