ក្លិប FC Barcelona កំពុងតាមចែចូវតារាវ័យក្មេងរបស់ក្រុមជម្រើសជាតិ សេណេហ្គាល់ ម្នាក់

34195
  • ក្លិប FC Barcelona ទើបតែបានចុះហត្ថលេខាជាមួយកីឡាករត្រឹមតែ ២ នាក់ប៉ុណ្ណោះនៅក្នុងទីផ្សារដោះដូរកីឡាករ ប៉ុន្តែបច្ចុប្បន្នក្លឹបយក្សអេស្ប៉ាញនេះកំពុងកំណត់គោលដៅលើកីឡាករសញ្ជាតិអន្តរជាតិសេណេហ្គាល់ដែលបានបង្ហាញខ្លួនបានយ៉ាងល្អនៅក្នុងការប្រកួត World Cup  2018 នេះ ។

    Related image

    យោងតាម El Mundo Deportivo បានឱ្យដឹងថាខ្សែការពារស្លាបឆ្វេងរបស់ជម្រើសជាតិសេណេហ្គាល់ Moussa Wague បានក្លាយជាគោលដៅសម្រាប់ក្លិបយក្សតំបន់កាតាឡាន ។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានទាក់ទាញភ្នែកមនុស្សជាច្រើនអំឡុងយុទ្ធនាការឲ្យក្រុម Lions of Teranga ( សេណេហ្គាល់ ) នៅក្នុងប្រទេសរុស្ស៊ីកាលពីខែមុន ។

    Image result for Moussa Wague

    របាយការណ៍ដូចគ្នានេះបានអះអាងថា Barca កំពុងតែចង់ប្ដូតួនាទីរបស់កីឡាករ Sergi Roberto ពីការពារទៅជាខ្សែបម្រើដែលគាត់ពេញចិត្ត ហើយពួកគេមើលឃើញថា Wague ជាអ្នកដែលអាចប្រកួតប្រជែងជាមួយកីឡាករ Nelson Semedo សម្រាប់កន្លែងខ្សែការពារស្តាំនេះបាន ។ លោក Pep Segura ប្រធាន​ចាត់ការ​ទូទៅរបស់ក្លឹប Barcelona និងលោក Eric Abidal ដែលជាប្រធានកីឡាត្រូវបានគេជឿថាកំពុងតែធ្វើការលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពាររូបនេះ ។

    Image result for Moussa Wague

    Moussa Wague បានបង្ហាញខ្លួន ២៨ ប្រកួតគ្រប់ការប្រកួតទាំងអស់របស់លីគកំពូលបែលហ្ស៊ិក សម្រាប់ក្លឹប KA.S. Eupen កាលរដូវកាលមុន ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី