
គណះកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបញ្ចេញលទ្ធផលហើយក្រោយពីចាប់ឆ្នោតជ្រើសរើសគូដែលត្រូវប្រកួតនៅវគ្គ ៨ ក្រុមចុងក្រោយនៃការដណ្ដើមពានរង្វាន់ ហ៊ុនសែនខាប់ រដូវកាល ២០១៧-១៨ ។ គូដែលត្រូវប៉ះគ្នារួមមាន៖
- អង្គរថាយហ្គឺរ ប៉ះ ភ្នំពេញក្រោន
- អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះ U18 បាទី ឬ ជម្រើសខេត្តកោះកុង ( មិនទាន់បញ្ចប់ការប្រកួត )
- ក្រសួងការពារជាតិ ប៉ះ ព្រះខ័នរាជស្វាយរៀង
- ណាហ្គាវ៉ើល ប៉ះ បឹងកេត
គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទីមួយប្រព្រឹត្រឡើងនៅថ្ងៃទី ១ ខែ សីហា ខណះជើងទី២ដែលជាវគ្គកាត់សេចក្ដីនិងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ ខែ សីហា ដើម្បីជ្រើសរើសក្រុមណានឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន ហ៊ុនសែនខាប់ រដូវកាល ២០១៧-២០១៨ នេះ ៕
ដោយ៖តារា