ក្លឹបតោខៀវ Chelsea ផ្ដល់កិច្ចសន្យាថ្មីដល់តារាឆ្នើមម្នាក់ បញ្ចប់ក្ដីសង្ឃឹមរបស់ FC Barcelona

64387
  • លោក Maurizio Sarri មានភារកិច្ចដ៏លំបាកមួយនៅពីមុខគាត់ ។ គាត់ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Chelsea អ្វីដែលអាក្រក់សម្រាប់គាត់នៅពេលនេះនោះគឺកីឡាករស្នូលរបស់ក្រុមអាចនិងចាកចេញពីក្លឹបជាច្រើនអ្នក ។ ទាំង Thibaut Courtois និង Eden Hazard សុទ្ធសឹងបានបញ្ជាក់ថាពួកគេចង់ចាកចេញនិងផ្ទេរទៅកាន់ក្លឹប Real Madrid ដែលជាទិសដៅល្អបំផុតសម្រាប់កីឡាករទាំងពីរនាក់ ។

    Image result for Maurizio Sarri

    នោះហើយជាមូលហេតុដែលក្រុមតោខៀវសង្ឃឹមថាពួកគេនឹងមិនបាត់បង់តារាផ្សេងទៀតដូវជា Willian ជាដើម ។ កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានផ្តល់ជូននូវកិច្ចសន្យាថ្មីដែលមានលក្ខណៈប្រសើរឡើងជាងមុន ។ លោក Sarri បានសន្យាជាមួយ Willian ថាគាត់នឹងពឹងផ្អែកលើរូបគេជាច្រើននៅរដូវកាលខាងមុខនេះ ។ លើសពីនេះទៀតប្រាក់ឈ្នួលនឹងកើនឡើងយ៉ាងច្រើនផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ២៩ ឆ្នាំរូបនេះមិនប្រាកដថាគាត់នឹងស្នាក់នៅនោះទេ ។

    Related image

    Willian មានទំនាក់ទំនងមិនសូវល្អជាមួយអតីតគ្រូបង្វឹកក្លិបតោខៀវលោក Antonio Conte និងសូម្បីតែការចាកចេញរបស់លោកមិនអាចធ្វើឱ្យគាត់បន្ដស្នាក់នៅបានដែរ ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះចង់បានការផ្លាស់ប្តូរបរិយាកាសថ្មី ហើយលើសពីនេះទៀតគាត់កំពុងធុញទ្រាន់នឹងអាកាសធាតុនៅទីក្រុងឡុងដ៍ផងដែរ ។ ទីបំផុតការធ្លាក់ចេញនៅវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League នៅតែជារឿងមួយដ៏ធំដែលធ្វើឲ្យកីឡាករឆ្នើមៗកើតកូនចិត្តចង់ចាកចេញ ។

    Image result for Willian

    ខណៈដែលមិត្តរួមជាតិកីឡាករ Philippe Coutinho និងលោក Ernesto Valverde កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករប្រេស៊ីលរូបនេះឱ្យផ្លាស់ទៅកាន់ពហុកីឡដ្ឋាន Camp Nou ខណះក្លឹប Barcelona ក៏កំពុងធ្វើការផ្លាស់ប្តូរកីឡាករជាច្រើនផងដែរ ។ កាលពីថ្ងៃសុក្រ Sky Sports បានរាយការណ៍ថាក្លឹបនៅតំបន់ Catalans មួយនេះបានដាក់សំណើដេញថ្លៃលើសពី ៥៥ លានផោនហើយសម្រាប់ខ្សែប្រយុទ្ធ Willian ដែលអាចជាកីឡាករចំណូលថ្មីទី ៣ ក្នុងរដូវក្តៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី