ក្លឹប បឹងកេត បង្ហាញនូវឡូហ្គោថ្មីរបស់ខ្លួន និងដាក់ឲ្យប្រើប្រាស់នៅរដូវកាលក្រោយ

56617
  • ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣ សម័យកាល ក្លឹប បឹងកេត អ៊ែបស៊ី បានប្រកាសជាផ្លូវការនៅការផ្លាស់ប្ដូនិមិត្តសញ្ញា ( Logo ) ចាប់ពីរដូវកាលក្រោយតទៅ ។ Logo បច្ចុប្បន្នបានប្រើប្រាស់អស់រយះពេល ៧ ឆ្នាំមកហើយ ដែលកាលនោះស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស៊ីវ ថា ហៅ នាគខៀវ ដែលជាម្ចាស់ក្លឹប ប៉ុន្តែកាលដើមរដូវកាលនេះលោកបានប្រកាសដកខ្លួនចេញពីក្លឹប ក្រោយមកអ្នកស្រី ពុធ ធីតា និងគ្រួសារ បានចូលរួមមកគ្រប់គ្រងបន្តវិញម្ដង ។

    No automatic alt text available.Logo បច្ចុប្បន្ន

    ក្លឹប បឹងកេត បានប្រកាសនៅក្នុងបណ្ដាញសង្គមដល់អ្នកគ្រាំទ្ររបស់ខ្លួនថា៖ ” ថ្ងៃនេះក្លិបបឹងកេតមានកិត្តិយសសូមធ្វើការបង្ហាញជូននិមិត្តសញ្ញាថ្មីរបស់ក្លិបដែលមានសណ្ឋានដូចរូបខាងក្រោម ហើយនិមិត្តសញ្ញាថ្មីនេះក្លិបគ្រោងនឹងប្រើប្រាស់ជាផ្លូវការនៅរដូវកាលក្រោយ។ និមិត្តសញ្ញាថ្មីនេះត្រូវបានរចនាឡើងដោយផ្អែកលើលំនាំដើមនៃនិមិត្តសញ្ញាបច្ចុប្បន្នដែលក្លិបបាននិងកំពុងប្រើប្រាស់តាំងពីឡើងមកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគក្នុងឆ្នាំ២០១២មក ហើយច្នៃបន្ថែមដើម្បីឲ្យមានភាពទាន់សម័យនិងទំនើបភាពស្របទៅតាមយុគសម័យថ្មីនៃបាល់ទាត់”។

    No automatic alt text available.Logo ថ្មី

    “ក្លិបបាល់ទាត់អាជីពនានានៅជុំវិញពិភពលោកបានធ្វើការកែសម្រួលនិមិត្តសញ្ញារបស់ពួកគេពីមួយពេលទៅមួយពេលដើម្បីបង្កើនភាពស្រស់ស្អាតនិងទាន់សម័យ។ ក្លិបបឹងកេត តែងតែព្យាយាមគិតដើម្បីអភិវឌ្ឍក្លិបឱ្យ កាន់តែរីកចម្រើនឡើងហើយ នេះជាលើកដំបូងដែលពួកយើងធ្វើបច្ចុប្បន្នភាពនិមិត្តសញ្ញារបស់យើង។ នេះគ្រាន់តែជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ក្លិប ហើយពួកយើងជឿជាក់ថាអ្នកគាំទ្ររបស់យើងនឹងទទួលដំណឹងរំភើបរីករាយខ្លាំងជាងនេះច្រើនទៀតនៅពេលខាងមុខ។

    ពួកយើងនឹងចាប់ផ្ដើមយុគសម័យថ្មីដ៏រីករាយជាមួយការផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីរបស់យើងទាំងអស់គ្នា! “។

    គួបញ្ជាក់ផងដែរថា ក្លឹប បឹងកេត នឹងប្រើប្រាស់នូវនិមិត្តសញ្ញាថ្មីរបស់ខ្លួននៅរដូវកាលក្រោយនេះជាផ្លូវការ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី