Real Madrid បង្វែចិត្តពី Hazard ងាកទៅរកតារាវ័យក្មេង Pulisic របស់ Dortmund ជំនួសវិញ

5597
  • យោងទៅតាមរបាយការណ៍របស់សារព័ត៌មាន Daily Mail បានបញ្ជាក់ថាក្លឹប Real Madrid កំពុងតែពិចារណាលើខ្សែបម្រើស្លាបរបស់ក្លឹប Borussia ដែលជាជម្រើសដ៏ល្អមួយបន្ទាប់កីឡាករ Eden Hazard របស់ក្លឹបតោខៀវ ។

    Image result for Pulisic

    ខ្សែប្រយុទ្ធសញ្ជាតិអាមេរិករូបនេះត្រូវបានគេរាយការណ៍ថាជាគោលដៅរបស់ក្លិប Bayern Munich និង Chelsea ផងដែរ ។ Daily Mail បានឲ្យដឹងថា Christian Pulisic គឺជាខ្សែបម្រើស្លាបម្នាក់ដែលអាចលេងនៅពីក្រោយខ្សែប្រយុទ្ធបានយ៉ាងល្អ និងមានតម្លៃខ្លួនប្រហែល ៦០ លានផោន ។

    Related image

    ប្រភពគួរឲ្យជឿជាក់មួយបានឲ្យដឹងទៀតថា ក្រុម Real Madrid និង Borussia មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា​ដែលត្រូវបានគេធ្វើឱ្យប្រសើរឡើងដោយមានការខ្ចីជើងកីឡាករ Achraf Hakimi កាលពីពេលថ្មីៗនេះ ៕

    តើការផ្ទេរណាមួយគឺល្អប្រសើរជាង: Christian Pulisic (អាយុ ១៩ ឆ្នាំ ៦០ លានផោន) ឬ Hazard (អាយុ ២៧ ឆ្នាំ  ១៥០ លានផោន)?

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី