
ខ្សែការពារ Dani Alves របស់ក្លឹប Paris Saint-Germain និង ប្រេស៊ីល បាននិយាយពីអនាគតរបស់កីឡាករ Neymar នៅឯកីឡាដ្ឋាន Parc des Princes ចំពេលមានពាក្យចចាមអារ៉ាមទាក់ទងទៅនឹងខ្សែប្រយុទ្ធជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះដែលបានចូលរួមជាមួយក្លឹបយក្សរបស់ក្របខ័ណ្ឌ Ligue 1 សម្រាប់តម្លៃខ្លួនខ្ពស់បំផុតក្នុងលោកក្នុងតម្លៃ ២២២ លានអឺរ៉ូ កាលពីរដូវកាលមុន ហើយឥលូវត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ La Liga វិញ ជាមួយនឹងការចូលរួមជាមួយក្លឹបគូរសត្រូវរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona គឺម្ចាស់ជើងឯក UCL ក្លឹប Los Blancos ( Real Madrid ) ។
Neymar ត្រូវបានគេជឿជាក់ថាជាកីឡាករដែលអាចជំនួសកីឡាករ Cristiano Ronaldo នៅឯកីឡដ្ឋាន Santiago Bernabeu បាន ប៉ុន្តែ ក្លឹប និង មិត្តរួមក្រុមខ្សែការពារ Dani Alves សង្ឃឹមថាកីឡាករវ័យ ២៦ ឆ្នាំនឹងបន្ដស្នាក់នៅក្នុងទីក្រុងប៉ារីសដោយសារតែគាត់មិនទាន់សម្រេចបាននូវអ្វីដែលគាត់ចង់បានជាមួយ PSG ។
Dani Alves បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា Neymar នឹងស្នាក់នៅបន្ដ ។ គាត់នៅតែមានច្រើនដើម្បីផ្តល់ឱ្យ PSG ។ ការពិតដែលថាគោលដៅដែលបានកំណត់នៅរដូវកាលទី ១ របស់គាត់នៅប៉ារីស មិនត្រូវបានសម្រេចនោះមិនគួររុញគាត់អោយឈប់ទេ ។ ឱកាសដើម្បីចាកចេញគួរតែត្រូវបានពិចារណានៅពេលដែលមានគោលបំណង ។ សម្រាប់ពេលនេះបេសកកម្មនៅ PSG របស់ Neymar មិនទាន់បានបញ្ចប់នៅឡើយទេ “។
Neymar បានបង្ហាញខ្លួនជាលើកដំបូងនៅក្របខ័ណ្ឌ Ligue 1 នៃរដូវកាលឆ្នាំ ២០១៧/១៨ បាន ៣០ ប្រកួតឱ្យក្រុម PSG ដោយស៊ុតបញ្ចូលទីបាន ២៨ គ្រាប់ និង បញ្ជូនឲ្យគេស៊ុតបាន ១៨ លើកថែមទៀតផង ៕
ដោយ៖តារា