លោក Mourinho កំពុងតាមចែចង់ខ្សែការពារកណ្ដាលម្នាក់ក្នុងចំណោម ៣ នាក់នៅរដូវក្ដៅនេះ

5816
  • លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លឹប Manchester United ត្រូវបានគេជឿជាក់ថាចង់ពង្រឹងតំបន់ការពាររបស់គាត់ ហើយត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងរកទិញខ្សែការពារមួយក្នុងចំណោមខ្សែការពារកណ្តាលចំនួន ៣ នៅក្នុងទីផ្សាដោះដូរនេះ ។

    Image result for Jose Mourinho

    អតីតគ្រូបង្វឹកក្លិប Chelsea និងក្លិប Real Madrid មិនសប្បាយចិត្តនឹងខ្សែការពារបច្ចុប្បន្នរបស់គាត់ឡើយ ហើយកំពុងសម្លឹងរកការលក់កីឡាករដូចជា Marcos Rojo, Eric Bailly, Chris Smalling, Phil Jones ឬ Victor Lindelof ដើម្បីសន្សំលុយទុកទិញកីឡាករថ្មី ។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាលោក Mourinho កំពុងចាប់អារម្មណ៍នឹងកីឡាករ Harry Maguire របស់ Leicester City កីឡាករ Toby Alderweireld របស់ក្រុម Tottenham Hotspur និង Leonardo Bonucci របស់ក្រុម AC Milan ។

    1532349230_57f23

    ខ្សែការពារអន្តរជាតិអង់គ្លេស Maguire ត្រូវបានគេនិយាយថាជាជម្រើសទីមួយរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ នៅទីផ្សាដោះដូរកីឡាករខាងមុននេះ ប៉ុន្តែអាចធ្វើឱ្យបិសាចក្រហមចំណាយប្រាក់ ៦៥ លានផោន បន្ទាប់ពីយុទ្ធនាការ FIFA World Cup  2018 របស់គាត់ជាមួយនឹងក្រុមតោកំណាច់អង់គ្លេស ។

    1532349259_777c2

    ខ្សែការពារកណ្តាល Spurs និង បែលហ្ស៊ិក កីឡាករ Alderweireld គឺជាជម្រើសទី ២ សម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែស្ថានភាពរបស់គាត់នៅក្លឹបនៅទីក្រុងឡុងដ៍គឺជារឿងមួយដ៏គួរឱ្យពិបាក ព្រោះពួកគេមិនចង់លក់កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ទៅឱ្យគូប្រជែងក្នុងលីករបស់ពួកគេឡើយ ។

    1532349198_79a24

    ខ្សែការពាររបស់ក្លឹប AC Milan ទំនងជាជម្រើសទី ៣ សម្រាប់លោក Mourinho នៅពេលនេះ ហើយគាត់ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងផងដែរជាមួយនឹងក្លិបយក្សបារាំង Paris Saint-Germain ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី