
យោងតាមរបាយការណ៍របស់ Sky Italia បានឱ្យដឹងថា Barcelona គ្រោងនឹងដេញថ្លៃនាំយកកីឡាករ Malcom របស់ក្លឹប Bordeaux ។ ក្លិបបារាំងនិងក្លិប AS Roma បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ ប៉ុន្តែវាហាក់ដូចជាមិនគ្រប់គ្រាន់ដើម្បីបំភ័យដល់ក្រុម Catalans នោះទេ ។
ប្រភពពត៌មាននេះបានបង្ហាញថាក្លឹប Bordeaux បានដាក់បម្រាមនេះហើយកីឡាកររូបនេះនឹងមិនទៅអ៊ីតាលីដើម្បីបញ្ចប់កិច្ចព្រមព្រៀងនោះទេនៅពេលដែលជើងហោះហើររបស់គាត់ត្រូវបានលុបចោលដោយក្លឹប ។
វិបសាយ Transfermarkt បានវាយតម្លៃខ្លួនរបស់ខ្សែបម្រើស្លាបប្រេស៊ីលរូបនេះក្នុងតម្លៃ ៤៥ លានអឺរ៉ូ ។ គាត់បានចូលលេងនៅក្របខ័ណ្ឌ Ligue 1 ចាប់តាំងពីឆ្នាំ ២០១៦ និង ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៦ ប្រកួត ៕
ដោយ៖តារា