J-League សុំប្រកួតមិត្តភាពជាមួយ បឹងកេត និង U១៩ បាទី នៅដើមខែ សីហា ខាងមុននេះ

89917
  • លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណះកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ដែលហៅកាត់ថា CNCC បានបង្ហើបឲ្យដឹងថា មានក្រុមចម្រុះពីក្របខ័ណ្ឌ J-League ជប៉ុនមកប្រកួតមិត្តភាពជាមួយ ក្លឹបដែលឈរនៅកំពូលតារាងកម្ពុជា និង U១៩ បាទី នៅដើមខែ សីហា ខាងមុខនេះ ។

    Image result for j-league

    លោក ឆាំង ពិសិដ្ឋ បានឲ្យដឹងថា៖ ” សហព័ន្ធកីឡាករបាល់ទាត់ជប៉ុន និងបញ្ចូនក្រុមកីឡាករបាល់ទាត់ JFL Selection Team មានន័យថាក្រុមជម្រើសលីគជប៉ុនតែម្ដង ប្រមូលផ្ដុំហ្វឹកហាត់នៅកម្ពុជា ដោយភាគីជប៉ុនក៏សូមប្រកួតមិត្តភាពជាមួយក្លឹបកំពុងឈរនៅកំពូលតាងលីគកំពូលកម្ពុជា មានន័យថាត្រូវប្រកួតជាមួយ បឹងកេត ហើយការប្រកួតនេះនិងធ្វើឡើងនៅថ្ងៃទី ០៥​ ខែ សីហា​ ។ ហើយមុនជួបជាមួយបឹងកេតនេះដែក្រុម JFL Selection Team និងត្រូវជួបជាមួយ U១៩ បាទី ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុនដែរ​ “។

    Image result for បឹងកេត

    លោក ឆាំង ពិសិដ្ឋ បានបន្ដថា ដោយមានការយោគយលពីសំណាក់ក្លឹប ក្រសួងការពារជាតិ ដែលត្រូវប៉ះជាមួយ បឹងកេត នៅថ្ងៃ អាទិត្យ ទី ០៥ ខែ សីហា និងត្រូវលើកទៅថ្ងៃទី ២៧ ខែ សីហា វិញ ។ ហើយនេះក៏ជាឱកាសដ៏ល្អមួយផងដែរសម្រាប់បាល់ទាត់កម្ពុជា ដែលមានក្រុមមកពីជប៉ុនមកសុំប្រកួតមិត្តភាពជាមួយ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី