កីឡាករ ៧ រូប ដែលគេព្យាការណ៍ថាសាកសមបំផុតក្នុងការទៅជំនួសកន្លែង Cristiano Ronaldo

15326
  • ក្រោយពីការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានផ្ទេរទៅកាន់ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន ១១៧ លានដុលារ និងទទួលបានប្រាក់ឈ្នួល ៣០ លានអឺរ៉ូ ក្នុងមួយរដូវកាលនោះ បានធ្វើឲ្យម្ចាស់ជើងឯកក្របខ័ណ្ឌ UCL ក្លឹបអធិរាជស Real Madrid កំពុងស្វះស្វែងរកកីឡាករឆ្នើមមួយរូបដើម្បីទៅជំនួសកន្លែងរបស់ Ronaldo ។ ហើយក៏មានកំពូលកីឡាករចំនួន ៧ នាក់ដែលអ្នកវិភាគកីឡាករបាល់់ទាត់ល្បីៗបានព្យាករណ៍ថានឹងអាចជំនួស Ronaldo បាននៅក្លឹប Real Madrid ។

    Related image

    តោះតើកីឡាកររូបណាខ្លះដែលអាចទៅជំនួសម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលនេះបាន ៖

    ៧ – Kylian Mbappe

    Image result for kylian mbappe

    កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់បាល់ទាត់កំពូលរួចទៅហើយ ហើយបានទទួលពានរង្វាន់ជាកីឡាករវ័យក្មេងឆ្នើមបំផុតនៅការប្រកួត World Cup នៅរដូវក្តៅនេះ ។ បច្ចេកទេស Mbappe គឺអស្ចារ្យហើយគាត់ក៏ឆ្លាតនិងរហ័សណាស់ ។ ភាពខ្លាំងនិងជំនឿចិត្តរបស់គាត់ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រទេសរុស្ស៊ី ។ ម៉ាឌ្រីដមិនមានសង្ឃឹមច្រើនក្នុងការចុះកុងត្រាជាមួយកីឡាករវ័យក្មេងរូបនេះនៅរដូវក្តៅនេះទេ ។ Mbappe បានប្រកាសរួចហើយថាគាត់នឹងស្នាក់នៅក្នុងទីក្រុងប៉ារីសនៅរដូវកាលក្រោយនេះបន្ដទៀត ប៉ុន្តែផ្ទុយទៅវិញកិច្ចសន្យាអចិន្ត្រៃយ៍មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ។ ហើយនេះក៏ប្រហែលជាឱកាសមួយសម្រាប់ Real Madrid ផងដែរ ។

    ៦ – Paulo Dybala

    Image result for Paulo Dybala

    កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះគឺជាខ្សែប្រយុទ្ធដែលមានទេពកោសល្យនិងអស្ចារ្យដែលមានជំនាញ និង ប្រយុទ្ធដ៏ខ្លាំងក្លា ប៉ុន្តែមានការសង្ស័យយ៉ាងខ្លាំងថាតើ Dybala ពិតជាអាចក្លាយជាកីឡាករកំពូលពិតប្រាកដមែនឬយ៉ាងណា ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ក្នុង ២៦ ប្រកួត ហើយមិនបានបង្ហាញខ្លួនឱ្យអាហ្សង់ទីននៅការប្រកួតដណ្ដើមពាន World Cup នោះទេ ។

    ៥ – Goncalo Guedes

    Image result for Goncalo Guedes

    Guedes អាចជាអ្នកស្នងដំណែងដ៏ពិតប្រាកដសម្រាប់កន្លែង Ronaldo  សម្រាប់ការចាប់ផ្តើមមួយសម្រាប់ព័រទុយហ្គាល់ ។ ទីពីរទម្រង់លេងរបស់គាត់គឺដូច Ronaldo កាលនៅពីក្មេង ។ គាត់អាចលេងនៅតំបន់ប្រយុទ្ធស្លាបទាំងឆ្វេង ទាំង ស្ដាំ ហើយទម្រង់លេងរបស់គាត់សម្រាប់ក្រុម Valencia គឺល្អណាស់ មុនពេលបង្ហាញខ្លួនក្នុងការប្រកួត World Cup ជាមួយព័រទុយហ្គាល់ ។ ទោះយ៉ាងណាក៏ដោយសម្រាប់ក្លិប Real Madrid នេះអាចជាឱកាសមួយដើម្បីចុះហត្ថលេខាជាមួយកីឡាករលំដាប់ថ្នាក់លំដាប់ពិភពលោកដែលមានសក្តានុពលក្នុងតម្លៃសមរម្យ ។

    ៤ – Timo Werner

    Image result for Timo Werner

    ម៉ាឌ្រីដបានគិតរួចហើយថានឹងចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអាល្លឺម៉ង់កាលពីខែ មករា ដែលគិតថាគាត់នឹងក្លាយជាកីឡាករកំពូលម្នាក់ ។ គាត់មានវ័យត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគាត់ធ្លាប់មានបទពិសោធន៏ជាច្រើន ដែលបានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Bundesliga នៅវ័យ ១៧ ឆ្នាំ ហើយគាត់ស្ទើរតែក្លាយជាអ្នករកគ្រាប់បាល់ច្រើនថែមទៀតផង ។ ដោយបានរកបាន ៣៤ គ្រាប់ ក្នុងការប្រកួតចំនួន ៦៣ សម្រាប់ក្លឹប RB Leipzig ឥឡូវនេះគាត់គឺជាខ្សែប្រយុទ្ធកណ្តាលសម្រាប់ជម្រើជាតិអាល្លឺម៉ង់ថែមទៀតផង ។

    ៣ – Robert Lewandowski

    Image result for Robert Lewandowski

    ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរបស់ក្លិប Bayern Munich បានក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅលើពិភពលោកក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះ ។ កំណត់ត្រារបស់គាត់សម្រាប់ក្លឹប Borussia Dortmund និង Bayern Munich អាចនិយាយបានថា គាត់មិនដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង ២៥ គ្រាប់ក្នុងមួយរដូវកាលនោះទេ ចាប់តាំងពីឆ្នាំ ២០១១ កន្លងមក ។

    ២ – Mauro Icardi

    Related image

    ប្រសិនបើ Real Madrid កំពុងតែស្វែងរកកីឡាករដែលស៊ុតដោយគ្មានមេត្តានោះ Icardi គួរតែជាបុរសរបស់ពួកគេ ។ គាត់ត្រូវបានគេប្រើដើម្បីជំនះវិបត្ដិផ្សេងៗគ្នារួមទាំងការធ្លាក់ចុះយ៉ាងខ្លាំងជាមួយនឹងក្រុមអ្នកគាំទ្ររបស់ Inter តាមរយៈការបង្ហាញខ្លួននៅលើទីលាននិងការរកគ្រាប់បាល់ ។ វាពិតជាលំបាកណាស់ក្នុងការស្វែងរកម្ចាស់អាវលេខ ៩ ដែលជាអ្នកបញ្ចប់ទីល្អបំផុត ។  កីឡាករវ័យ ២៥ ឆ្នាំរូបនេះ គឺជាខ្សែប្រយុទ្ធដ៏ខ្លាំងក្លាគឺល្អនៅតំបន់គ្រោះថ្នាក់ និងនៅគ្រប់ទីកន្លែង ។ Real Madrid ត្រូវការនរណាម្នាក់ដូចគាត់ទោះបីជាគាត់មិនបានចាត់ទុកថាអាចនិងជំនួស Ronaldo បានក៏ដោយ ។

    ១ – Eden Hazard

    Image result for Eden Hazard

    ការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុម Real Madrid នៅរដូវក្តៅនេះ ។ កីឡាករសញ្ជាតិបែលហ្ស៊ិកគឺមានសភាពស្រដៀងគ្នាទៅនឹង Ronaldo ។ ខ្សែប្រយុទ្ធខាងឆ្វេងដែលភាគច្រើនប្រើជើងស្តាំរបស់គាត់ដើម្បីស៊ុតបញ្ចូលទី ហើយក៏អាចធ្វើការជាខ្សែប្រយុទ្ធកណ្តាលបានថែមទៀតផង ។ គាត់ជាកីឡាករស្នូលដ៏សំខាន់ម្នាក់សម្រាប់ក្លឹបតោខៀវ Chelsea តាំងពីឆ្នាំ ២០១២ កន្លងមក ។ នៅអាយុ ២៧ ឆ្នាំ Hazard ឥឡូវនេះកំពុងតែស្វែងរកមើលការប្រកួតប្រជែងថ្មីមុនពេលចូលនិត្តន៍ ។ បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនៅកីឡាដ្ឋាន Bernabeu ស្ទើរតែរៀងរាល់នៅរដូវក្តៅនេះ ហើយវាក៏ជាពេលវេលាដ៏ល្អមួយដើម្បីឆក់យកឱកាសនេះផងដែរសម្រាប់រូបគេ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី