ផ្លូវការ!!! FC Barcelona បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Malcom ក្នុងតម្លៃខ្លួន ៤១ លានអឺរ៉ូ

14141
  • ក្លឹប FC Barcelona បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ ៤១ លានអឺរ៉ូ ។

    Related image

    ក្លិបយក្សរបស់អេស្ប៉ាញមួយនេះបានចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Malcom ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្ទេរទៅកាន់ក្លិបយក្សរបស់អ៊ីតាលី AS Roma ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយក្លឹប Blaugrana ( Barce ) ខណៈដែលក្លិបបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ។

    Image result for malcolm barcelona

    Malcom ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ដើម្បីជិះយន្តហោះទៅទីក្រុងរ៉ូមកាលពីថ្ងៃចន្ទមុនពេលដែលក្លឹប Barcelona បានប្លន់យកកិច្ចព្រមព្រៀងរបស់គាត់នៅម៉ោង ១១ ។

    Related image

    Malcom បានបង្ហាញខ្លួនចំនួន ៣៨ ប្រកួតសម្រាប់ក្លឹប Bordeaux កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបានចំនួន ១២ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៨ ដងថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី