
គណៈកម្មការការប្រកួតបាល់ទាត់ពិភពលោកនឹងរៀបចំកម្មវិធីប្រគល់ពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី ២៤ ខែ កញ្ញា ជាមួយនឹងការប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA និងអ្នកឈ្នះពានរង្វាន់ឆ្នាំ ២០១៨ ទាំងអស់នឹងត្រូវប្រកាសនៅក្នុងថ្ងៃនោះផងដែរ ។
ពានរង្វាន់នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៦ ហើយកីឡាករ Cristiano Ronaldo ដែលទើបតែបានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបសេះបង្កង Juventus ក្នុងតម្លៃខ្លួន ៨៨ លានផោន បានឈ្នះវាពីរលើកជាប់ៗគ្នាមកហើយ ។
គូប្រជែងដ៏ធំបំផុតរបស់គាត់គឺកីឡាករ Lionel Messi ក៏ស្ថិតក្នុងបញ្ជីដណ្ដើមពានរង្វាននេះផងដែរនៅក្នុងចំណោមកីឡាករដែលរួមមាន Kevin De Bruyne, Antoine Griezmann, Eden Hazard, Harry Kane, Kylian Mbappe, Luka Modric, Mohamed Salah និង Raphael Varane ។
ខណះគ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri ក៏ត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់គ្រូបង្វឹកបុរសល្អបំផុតរបស់ FIFA ផងដែរ ៕
ដោយ៖តារា