តារារបស់រុស្ស៊ី Golovin សម្រចទៅលេងនៅក្លឹប Monaco ក្រោយបដិសេធសំណើររបស់ Chelsea

10848

តារាបាល់ទាត់របស់រុស្ស៊ី Aleksandr Golovin ត្រូវបានគេរាយការណ៍ថាកំពុងធ្វើដំណើរទៅទីក្រុង ម៉ូណាកូ នៅថ្ងៃស្អែកនេះ ។ ក្លឹបយក្សរបស់ក្របខ័ណ្ឌ Ligue 1 ត្រូវគេជឿជាក់ថានឹងចំណាយប្រាក់ប្រមាណ ៣០ លានអឺរ៉ូសម្រាប់ខ្សែបម្រើរូបនេះ ។

Image result for Golovin

យោងតាមអ្នកសរសេរពត៌មានដ៏ល្បីរបស់រុស្ស៊ីលោក Nobel Arustamyan បានឲ្យដឹងថា កីឡាករវ័យ ២២ ឆ្នាំរូបនេះបានជ្រើសរើសទៅលេងនៅ AS Monaco និងបានបដិសេធសំណើររបស់ក្លឹបតោខៀវ Chelsea ។ កិច្ចសន្យាប្រាំឆ្នាំត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខានៅថ្ងៃស្អែកនេះ ។

Image result for Golovin

យោងតាមលោក Arustamyan បានឲ្យដឹងទៀតថាលោក Vadim Vasilyev  ដែលជាម្ចាស់ក្លឹប Monaco បានបញ្ចុះបញ្ចូល Golovin ថាក្របខ័ណ្ឌ Ligue 1 គឺជាកន្លែងត្រឹមត្រូវសម្រាប់ការអភិវឌ្ឍរបស់គាត់ ។ ខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះក៏ត្រូវបានគេសន្យាថានឹងផ្ដល់កន្លែងជម្រើស ១១ នាក់ដំបូងសម្រាប់ Monaco ផងដែរ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី