
ខ្សែប្រយុទ្ធ Wayne Rooney ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវិត្តសាស្ត្ររបស់ក្លឹប Manchester United ជឿជាក់ថាក្រុមបិសាចក្រហមមិនអាចបាត់បង់កីឡាករឆ្នើមម្នាក់នោះបានឡើយ ចំពេលដែលរបាយការណ៍បង្ហាញថាកីឡាកររូបនេះកំពុងចង់ចាកចេញ ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Chelsea , Bayern Munich និង Juventus ត្រូវបានគេនិយាយថាត្រៀមខ្លួនរួចរាល់ហើយដើម្បីបញ្ចប់ការស្នាក់នៅរបស់គាត់នៅទឹកដី Old Trafford ខណៈដែលគាត់កំពុងស្វែងរកជម្រើស ១១ នាក់ដំបូងដែលទៀងទាត់ ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះមិនសូវបានបង្ហាញខ្លួនឲ្យ Man United ប៉ុន្មានទេជាពិសេសចាប់តាំងពីការមកដល់របស់ Alexis Sanchez កាលពីខែមករា ប៉ុន្តែវិរះបុរសក្រុមជម្រើសជាតិអង់គ្លេស Rooney គិតថា Manchester United មិនគួរបាត់បង់កីឡាករដែលមានគុណភាពបែបនេះនោះទេ ។
Rooney បាននិយាយប្រាប់សារពត៌មាន TalkSPORT ថា៖ “ខ្ញុំគិតថាសមត្ថភាពរបស់ Martial មានភាពវ៉ៃឆ្លាតមិនគួរឲ្យជឿ ។ ប៉ុន្តែខ្ញុំគិតថាវាគឺ តើអ្នកទទួលបានអ្វីដែលល្អបំផុតចេញពីគាត់? ដោយដឹងពី Anthony តាមរបៀបដែលខ្ញុំដឹងពីគាត់ ខ្ញុំគិតថាប្រសិនបើអ្នកអាចទទួលបានអ្វីដែលល្អបំផុតចេញពីគាត់នោះគាត់គឺជាអ្នកដែលមានសមត្ថភាពល្អបំផុតជាមួយនឹងលីកកំពូល ។ ខ្ញុំគិតថាជួនកាលមានការលំបាកក្នុងការស្គាល់គាត់ជាមនុស្សម្នាក់ ឬ ជាតួអង្គម្នាក់ដោយសារតែគាត់ជាមនុស្សអស្ចារ្យ “។
ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួន ១៣៦ ប្រកួតសម្រាប់បិសាចក្រហមចាប់តាំងពីការផ្លាស់ពី Monao ក្នុងឆ្នាំ ២០១៥ ដោយស៊ុតបញ្ចូលទីបាន ៣៦ គ្រាប់និង បញ្ជូនបាល់ឲ្យគេស៊ុតបានចំនួន ២៦ លើក ផងដែរ ៕
ដោយ៖តារា