តើ Lionel Messi អាចនឹងទៅតាមគូរប្រកួតប្រជែងរបស់គាត់ Cristiano Ronaldo រឺក៏យ៉ាងណា?

38896
  • ក្របខ័ណ្ឌ La Liga ថ្មីៗនេះបានឃើញថាកីឡាករ Cristiano Ronaldo បានចាកចេញទៅប្រទេសអ៊ីតាលី ហើយខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម FC Barcelona អាចនឹងត្រូវផ្ទេរចេញពីក្លឹបផងដែរ ។

    Image result for Cristiano Ronaldo with Lionel Messi

    មនុស្សជាច្រើនមានការភ្ញាក់ផ្អើលដែលបានឃើញ Ronaldo ចុះហត្ថលេខាជាមួយក្លឹប Juventus ក្រោយពីបានទទួលជោគជ័យយ៉ាងច្រើនក្នុងរយះពេល ៩ ឆ្នាំកន្លងទៅនេះនៅឯក្លឹប Real Madrid ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ UEFA Champions League បួនដង ។ នៅប្រទេសអេស្បាញកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានជួបគូប្រជែងបាល់ទាត់ដ៏ធំបំផុតរបស់គាត់គឺកំពូលខ្សែប្រយុទ្ធ Lionel  Messi ដែលពួកគាត់បានប្រកួតប្រជែងជាមួយគ្នាជាញឹកញាប់សម្រាប់ពានរង្វាន់សម្រាប់ក្លឹប និង ពានរង្វាន់ផ្ទាល់ខ្លួន ជាច្រើន ។

    Related image

    គ្រាន់តែប៉ុន្មានសប្តាហ៍បន្ទាប់ពីការប្រជែងគ្នាដ៏យូរអង្វែងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ LaLiga បានបញ្ចប់ មានសេចក្តីរាយការណ៍បានលេចឡើងថាគូរប្រកួតប្រជែងមួយគូរនេះអាចនឹងបានជួបជុំគ្នាវិញនៅក្នុងប្រទេសអ៊ីតាលី ។ លោក Marco Tronchetti Provera នាយកប្រតិបត្តិនៃក្រុមហ៊ុន Pirelli ដែលជាអ្នកឧបត្ថម្ភយូរអង្វែងរបស់ក្រុម Inter Milan សង្ឃឹមថាម្ចាស់ក្លឹបអ៊ីតាលី The Suning Group នឹងផ្តោតលើកីឡាករ Messi ។

    Image result for Cristiano Ronaldo with Lionel Messi

    លោក Provera បានប្រាប់ការសែត Tuttosport ឱ្យដឹងថា៖ “ខ្ញុំសង្ឃឹមថា Suning នឹងធ្វើការចុះហត្ថលេខាដ៏ធំមួយ ។ Messi ? តើអ្នកអាចនិយាយថាទេទៅនឹង Messi? “។

    Related image

    ប្រធានក្រុមអាហ្សង់ទីនរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញឆ្ងាយពីក្រុម Blaugrana ( Barce ) ប៉ុន្តែបច្ចុប្បន្នស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ នៅក្នុងប្រទេសអេស្ប៉ាញដែលជាកន្លែងដែលគាត់ក្លាយជាកីឡាករដែលរកប្រាក់ចំណូលខ្ពស់បំផុតក្នុងលោក ។ ទោះបីជាមានយោបល់របស់លោក Provera ក៏ដោយក៏ Messi តែងតែនិយាយពីភក្ដីភាពរបស់គាត់ចំពោះក្លឹប Barcelona ដែលគាត់បាននិយាយថាគាត់អាចនឹងចូលនិវត្តន៍ទីនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី