
ក្លឹបតោខៀវ Chelsea កំពុងតែតាមដានខ្សែប្រយុទ្ធរបស់ក្លឹប Lazio កីឡាករ Sergej Milinkovic-Savic និងត្រៀមខ្លួនដេញថ្លៃកីឡាករនេះផងដែរ ។ នេះបើយោងតាម the Independent ដែលបានចុះផ្សាយ
Milinkovic-Savic បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ធំៗដូចជាក្លឹប Manchester United និង Real Madrid នៅរដូវក្តៅនេះ បន្ទាប់ពីរដូវកាលដ៏ល្អជាមួយក្លឹប Lazio និងការប្រកួត World Cup ប៉ុន្តែតម្លៃដ៏ខ្ពស់របស់គាត់បានធ្វើឲ្យក្លឹបធំៗចូលរួមដេញថ្លៃនាំយករូបគេរួមទាំងក្លឹប Chelsea ផងដែរ ។
ទោះជាយ៉ាងណាក៏ដោយប្រសិនបើមានសំណើផ្តល់ជូនពីសំណាក់ក្រុមតោខៀវដែលនឹងចូលទៅក្នុងកាប្រកួតប្រជែងនេះ បើតាមប្រភពដែលជិតស្និទ្ធជាមួយនឹងខ្សែបម្រើកណ្តាលរូបនេះបានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ស៊ែប៊ី រូបនេះនិងទទួលយកសំណើរនេះភ្លាម ដោយបានចង់ចិញ្ចឹមចិត្តចង់ផ្ទេរទៅកាន់ទឹកដី Stamford Bridge យូណាស់មកហើយ ៕
ដោយ៖តារា