លោក Jose Mourinho ទាមទារឲ្យក្លឹបទិញយកខ្សែការពារថ្លៃបំផុតរបស់អង់គ្លេសម្នាក់

10996

អ្នកចាត់ការរបស់ក្លឹបបិសាចក្រហម Manchester United ទាមទាក្លឹបទិញបន្ថែមខ្សែការពារយ៉ាងហោចណាស់ម្នាក់បន្ថែមទៀតនៅរដូវក្តៅនេះ ។

Image result for Jose Mourinho

លោក Jose Mourinho បានស្នើសុំឱ្យក្លឹប Manchester United ចុះហត្ថលេខាលើកីឡាករ Harry Maguire ឬ កីឡាករ Toby Alderweireld បើទោះបីជាវាតម្រូវឲ្យមានការចំណាយបំបែកកំណត់ត្រាក្នុងការទិញខ្សែការពារថ្លៃបំផុតរបស់ក្លឹបក៏ដោយ ។

Image result for Harry Maguire

លោក Ed Woodward កំពុងធ្វើការលើកិច្ចសន្យាសម្រាប់អ្នកទាំងពីរ ប៉ុន្តែ Leicester នឹងទាមទារប្រាក់ចំនួន ៦០ លានផោនសម្រាប់ខ្សែការពារ Maguire ដែលជាកំណត់ត្រាថ្លៃបំផុតរបស់ខ្សែការពារអង់គ្លេស ខណៈដែលគាត់នៅសល់កុងត្រា ៤ ឆ្នាំទៀតជាមួយ Leicester City ។

Image result for Alderweireld

ទន្ទឹមនឹងនេះដែរខ្សែការពារ Alderweireld ត្រូវបានគេប៉ាន់ស្មានថាក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវការប្រាក់ចំនួនប្រហែល ៥០ លានផោន ផងដែរ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី