កំពូលខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich ម្នាក់នៅតែចិញ្ចឹមចិត្តចង់ផ្ទេរទៅកាន់ក្លឹប Real Madrid

27350
  • ខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមកីឡាករខ្សែប្រយុទ្ធដ៏សាហាវបំផុតនៅក្នុងពិភពលោកនៅតែមានចិត្តក្នុងការចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ក្នុងការផ្ទេរនេះ ។

    Image result for Robert Lewandowski

    ចាប់តាំងពីការផ្ទេររបស់កីឡាករ Cristiano Ronaldo ទៅកាន់ក្លឹប Juventus កាលពីដើមខែនេះក្រុម Los Blancos ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពង្រឹងតំបន់ប្រយុទ្ធមុនរដូវកាលថ្មី។ កីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងនោះគឺខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ដែលត្រូវបានគេរាយការណ៍ថានៅតែចង់ចូលរួមជាមួយក្លិបយក្សអេស្ប៉ាញមុនពេលបិទទ្វារទីផ្សាយដោះដូរកីឡាករខាងមុខនេះ ។

    Related image

    យោងទៅតាមការសែត Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ នៅតែបន្តសុបិន្តរបស់ខ្លួនក្នុងការផ្ទេរទៅលេងឲ្យក្លឹប Real Madrid ទោះបីជាក្រុម Bayern នៅតែមានការស្ទាក់ស្ទើរក្នុងការឱ្យគាត់ចាកចេញក៏ដោយ ។ ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ចង់ឱ្យ Lewandowski គោរពតាមកិច្ចសន្យាដែលគាត់មានជាមួយក្លឹបដែលនឹងផុតកំណត់នៅឆ្នាំ ២០២១ ទោះបីជាពួកគេបានដឹងពីបំណងប្រាថ្នារបស់គាត់ក៏ដោយ ។

    Image result for Robert Lewandowski

    ប្រធានក្លឹប Bayern លោក Uli Hoeness ក៏ត្រូវបានគេរាយការណ៍ថាបានប្រាប់ខ្សែប្រយុទ្ធរូបនេះថាលោកនឹងមិនត្រូវបានគេលក់នៅក្នុងទីផ្សាដោះដូរកីឡាករនេះនោះទេ ដោយលោក Niko Kovac ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹប Bayern Munich បានចាត់ទុកគាត់ជាសមាជិកសំខាន់នៃក្រុមរបស់គាត់សម្រាប់រដូវកាល ២០១៨/១៩ ខាងមុខនេះ ។

    Image result for Robert Lewandowski

    Robert Lewandowski លេងឱ្យក្លឹប Bayern បានចំនួន ១៩៥ ប្រកួតចាប់តាំងពីគាត់បានផ្ទេរចេញពីក្លឹប Borussia Dortmund កាលពីឆ្នាំ ២០១៤ ដោយស៊ុតបញ្ចូលទីបាន ១៥១ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីចំនួន ៣៥ ដង ថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី