Real Madrid ចង់ចុះហត្ថលេខាជាមួយអ្នកចាំទី Thibaut Courtois មិនមែន Willian នោះទេ

71787
  • នៅរាត្រីថ្ងៃអាទិត្យសារពត៌មាន Daily Mail បានអះអាងថាក្លឹប Real Madrid កំពុងពិចារណាយ៉ាងហ្មត់ចត់ទៅលើការដេញថ្លៃចុះហត្ថលេខាចំនួន ២ ក្នុងតម្លៃចំនួន ១០០ លានផោនដើម្បីចុះហត្ថលេខាលើអ្នកចាំទី Thibaut Courtois និងខ្សែប្រយុទ្ធ Willian ។

    Related image

    ទោះជាយ៉ាងណាការចេញផ្សាយកាលពីថ្ងៃចន្ទរបស់ Marca បានបដិសេធពាក្យចចាមអារ៉ាមទាំងនេះទាំងស្រុង ។ យោងតាមកាសែតកីឡាល្បីៗរបស់អេស្ប៉ាញបានឲ្យដឹងថា ក្លឹប Real Madrid មានបំណងចុះហត្ថលេខាលើអ្នកចាំទី Thibaut Courtois មិនមែន Willian នោះទេ ។ ក្រុម Los Blancos នៅតែមានការព្រួយបារម្ភទាក់ទងនឹងស្ថានភាពអ្នកចាំទីរបស់ពួកគេហេតុនេះហើយពួកគេសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានបញ្ចប់ ។  Real Madrid ត្រៀមរួចជាស្រេចក្នុងការចំណាយប្រាក់ ៣០-៣៥ លានអឺរ៉ូ សម្រាប់អ្នចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះ ។

    Image result for Thibaut Courtois with Willian

    អ្នកកាសែតប៊ែលហ្ស៊ិកដ៏លេចធ្លោម្នាក់លោក Kristof Terror បាននិយាយថាវាគឺជាឧបសគ្គចម្បងនៃការផ្ទេរ Courtois ទៅ Madrid ។ គាត់បានអះអាងថា Chelsea ត្រូវតែស្វែងរកការផ្លាស់ប្តូរដ៏ត្រឹមត្រូវមួយជាមុនសិន ។ ហើយគ្មានអ្វីត្រូវបានធ្វើនៅក្នុងទិសដៅនេះនៅឡើយទេ ។

    Image result for Thibaut Courtois with Willian

    ទន្ទឹមនឹងនេះគោលដៅផ្ទេរមួយផ្សេងទៀតកំពុងត្រូវបានត្រួតពិនិត្យ ។ ករណីរបស់កំពូលកីឡាករ Eden Hazard និង Mauro Icardi ក៏ត្រូវបានគេពិភាក្សាផងដែរទោះជាយ៉ាងណាក្នុងចំណោមកីឡាករម្នាក់ៗ នឹងត្រូវចំណាយប្រាក់មិនតិចជាង ១០០ លានអឺរ៉ូ ដែលវាជាតម្លៃច្រើនពេកសម្រាប់ក្លឹប Real Madrid ។ លោក Florentino Perez ត្រូវបានគេរាយការណ៍ថា គាត់ចង់សម្រាកទិញកីឡាករមួយរយៈសិន ដោយគាត់ចង់តាមដានការបង្ហាញទម្រង់របស់កូនក្រុមរបស់គាត់នៅរដូវកាលដំបូងនៃរដូវកាលថ្មីនេះសិន ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី