Coutinho រំពឹងខ្ពស់ថាក្លឹបនឹងឈ្នះពានជាច្រើនក្រោយពី Barce បាននាំយកមិត្តរួមជាតិរបស់ខ្លួន ២ នាក់

32678
  • Philippe Coutinho រំពឹងកាន់តែខ្ពស់ថាខ្លួននឹងបង្ហាញខ្លួនបានកាន់តែល្អក្រោយពីក្លឹប Barcelona បាននាំយកកីឡាករចំណូលថ្មីដូចជា Arthur, Lenglet និង Malcom ជាដើម ។

    Related image

    ខ្សែបម្រើរូបនេះបានប្រាប់សារពត៌មាននៅក្នុងបទបង្ហាញ ស្បែកជើងថ្មីរបស់ខ្លួនម៉ាក់ Nike ដោយបាននិយាយថា៖ “ការរំពឹងទុកគឺតែងតែខ្ពស់នៅពេលអ្នកចាប់ផ្តើមរដូវកាលថ្មី ។ កីឡាករថ្មី ៣ នាក់បានមកដល់ ពីរនាក់គឺជាកីឡាករប្រេស៊ីល ហើយវាច្បាស់ណាស់ថាពួកគេនឹងជួយយើង ។ ការរំពឹងទុកគឺធំធេងណាស់យើងតែងតែចង់ឈ្នះពានរង្វាន់ ហើយខ្ញុំសង្ឃឹមថារឿងនេះនឹងកើតឡើងនៅពេលដែលពាក់ស្បែកជើងកវែងនេះ”។

    បច្ចុប្បន្នកីឡាករ Philippe Coutinho កំពុងស្ថិតក្នុងវិស្សមកាលក្រោយពីបានបញ្ចប់យុទ្ធនាការ World Cup ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ២០១៨ នៅប្រទេស រុស្ស៊ី ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី