ពង្រូល គឺជាសត្វទទួលការគំរាមកំហែងខ្លាំងពីព្រានព្រៃ កំពុងប្រឈមជិតផុតពូជលើផែនដី

88659
  • សត្វពង្រូល គឺជាប្រភេទសត្វដែលស្ថិតក្នុងបញ្ជីក្រហមដែលប្រឈមនឹងការផុតពូជលើភពផែនដី ខណៈសត្វនេះក៏មានវត្តមាននៅទឹកដីប្រទេសកម្ពុជាផងដែរ។

    ពង្រូល (សត្វរាត្រីចរ) គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយកម្រ និងមានឈ្មោះជាភាសាអង់គ្លេស Sunda Pangolin ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញា CITES ហើយក៏ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិអភិរក្សធនធានធម្មជាតិ (IUCN) ថា ជាប្រភេទសត្វដែលទទួលការគំរាមកំហែង និងជិតផុតពូជ។

    ក្រោមហេតុនេះ ក្រសួងបរិស្ថានបានអំពាវនាវឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងនឹងការយាយីទីជម្រក ការប្រម៉ាញ់ ការដាក់អន្ទាក់ និងទប់ស្កាត់ការធ្វើជំនួញទៅលើសត្វព្រៃគ្រប់ប្រភេទ ដើម្បីរក្សាសត្វប្រភេទនេះឱ្យបានរស់នៅគង់វង្សបន្តទៀត៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី