
ការសែត Marca ជឿជាក់ថាគោលដៅមួយក្នុងចំណោមគោលដៅរបស់ក្លិប Barcelona សម្រាប់ដំណើរទស្សនកិច្ចនៅរសហរដ្ឋអាមេរិកនៅរដូវក្ដៅនេះគឺដើម្បីទាក់ទាញអ្នកវិនិយោគថ្មីឱ្យបន្តការប្រកួតប្រជែងសម្រាប់ការទិញសិទ្ធិប្ដូឈ្មោះកីឡាកររបស់ពួកគេ ។
ក្រុម Catalans ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចរាល់ក្នុងការលក់សិទ្ធិក្នុងការប្តូរឈ្មោះកីឡាដ្ឋាន Camp Nou ក្នុងតំលៃ ៣០០ លានអឺរ៉ូ ដែលផ្ទុយនឹងរបាយការណ៍មុនៗ ដែលបានបង្ហាញពីតួលេខនៃទឹកប្រាក់ត្រឹមតែ ២០០ លានអឺរ៉ូ ។
ប្រសិនបើក្លឹបអ្នកមានបុណ្យ FC Barcelona ទទួលបានការផ្តល់ជូនណាមួយពិតមែននោះកិច្ចព្រមព្រៀងនឹងត្រូវបានអនុម័តនៅឆ្នាំ ២០១៩ ខាងមុខនេះ ៕
ដោយ៖តារា