ផ្លូវការ! Man City បានចុះហត្ថលេខាជាមួយខ្សែការពារវ័យក្មេងរបស់ហូឡង់ម្នាក់ក្នុងតម្លៃ ២,៦ លានផោន

16139
  • ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹបមេឃខៀវ Manchester City បានប្រកាសពីការចុះហត្ថលេខាជាលើកទី ២ របស់ពួកគេនៅក្នុងទីផ្សារផ្ទេរនេះ ។

    Image result for Philippe Sandler

    Manchester City បានប្រកាសជាផ្លូវការពីការមកដល់នៃខ្សែការពារវ័យក្មេង Philippe Sandler ដែលផ្ទេរចេញពីក្របខ័ណ្ឌ Eredivisie នៃលីគកំពូលរបស់ ហូឡង់ ពីក្លឹប PEC Zwolle ។

    Image result for Philippe Sandler

    សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបបានសរសេរថា៖ “ក្លឹប Manchester City មានសេចក្តីសោមនស្សរីករាយក្នុងការបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែការពារ Philippe Sandler “។

    Image result for Philippe Sandler

    គួរបញ្ជាក់ផងដែរថា ខ្សែការពារវ័យ ២១ ឆ្នាំរូបនេះដែលជាយុវជនរបស់ក្លិប Ajax និងជាកីឡាករជម្រើសជាតិ U20 របស់ ហូឡង់ បានផ្ទេរចេញពីក្លឹប PEC Zwolle ទៅកាន់ក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃខ្លួន ២,៦ លានផោន ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី