ខ្សែប្រយុទ្ធ ៤ រូប ដែល Real Madrid គួរតែចុះហត្ថលេខាដើម្បីជំនួស Ronaldo នៅរដូវក្ដៅនេះ

6489
  • ទាំង Neymar និង Kylian Mbappe មិនមានវត្តមាននៅលើរ៉ាដាតាមទិញរបស់ក្លិប Real Madrid ទៀតនោះទេ ហើយទំនងជាក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានផ្លាស់ប្តូរចិត្តរបស់ពួកគេក្នុងការរកខ្សែប្រយុទ្ធថ្មីដើម្បីជំនួសកន្លែងរបស់កំពូលកីឡាករ Cristiano Ronaldo ដែលបានចាកចេញ ហើយត្រូវបានគេនិយាយថានឹងមាន កីឡាករ ៤ នាក់ដែលសាកសមបំផុត ។

    Related image

    ក្រុម Los Blancos បានលក់ Ronaldo ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ (ស្មើនឹង ១១៧ លានដុលារ​) ទៅឲ្យក្លឹបសេះបង្កង់ Juventus ។ ទោះជាយ៉ាងណាក៏ដោយ Neymar និង Mbappe បាននិយាយថាពួកគេចង់ស្នាក់នៅក្លឹប Paris Saint-Germain នៅរដូវកាលថ្មីនេះបន្ដទៀត ខណៈពេលដែល Real បានប្រកាសថាពួកគេមិននិយាយជាមួយអ្នកណាម្នាក់ឡើយ ដែលវាហាក់ដូចជាពួកគេមិនចង់ធ្វើឱ្យខូចទំនាក់ទំនងរបស់ពួកគេជាមួយក្លិបបារាំងឡើយ ។

    Image result for Ronaldo

    Eden Hazard នៅតែជាជម្រើសមួយដ៏ល្អបំផុត ប៉ុន្តែបច្ចុប្បន្ននេះគាត់កំពុងតែសម្រាក ខណះ Real កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះខ្សែបម្រើស្លាបរបស់ក្លឹបតោខៀវ Chelsea រូបនេះ ។ ទន្ទឹមនឹងនេះដែររបាយការណ៍ចេញពីប្រទេសអេស្ប៉ាញបានឲ្យដឹងថាក្រុម Los Blancos អាចព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ដើម្បីជំនួសកន្លែងរបស់ Ronaldo ហើយការសែត AS បានកំណត់គោលដៅចំនួនបួនដែល Real កំពុងសម្លឹងមើល ។

    Image result for Eden Hazard

    ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich មានទាក់ទងជាមួយក្រុម Los Blancos អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែការបង្ហាញពីការខកចិត្តរបស់គាត់ជាមួយនឹង Real ក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីរដូវកាលមុនក៏ដូចជានៅក្នុងព្រឹត្តិការណ៍ World Cup 2018 ដែរនោះបានធ្វើឱ្យលោក Perez បន្ថយការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិ ប៉ូឡូញរូបនេះ ។ ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Tottenham Hotspur ត្រូវបានគេលើកឡើងជាទៀងទាត់ ប៉ុន្តែ Real នឹងត្រូវបំបែកកំណត់ត្រាសម្រាប់ការនាំយកប្រធានក្រុមជម្រើសជាតិ អង់គ្លេស រូបនេះ ហើយក៏មិនដឹងដែរថាគាត់នឹងនៅអេស្ប៉ាញដែរអត់នោះទេ ។

    Image result for Robert Lewandowski

    Edinson Cavani របស់ក្លឹប PSG ដែលមានអាយុ ៣១ ឆ្នាំនោះត្រូវបានគេយល់ថាចង់ផ្លាស់ទៅកាន់កីឡាដ្ឋាន Santiago Bernabeu ។ AS បានឲ្យដឹងទៀតថាគាត់ក៏ស្ថិតនៅលើបញ្ជីតាមទិញរបស់ Real ផងដែរ ប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថា តើក្រុម Paris Saint Germain នឹងត្រៀមខ្លួនដើម្បីឱ្យកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនបំផុតរបស់ក្លឹបរបស់ពួកគេចាកចេញឬក៏យ៉ាងណានៅឡើយនោះទេ ។

    Related image

    ខ្សែប្រយុទ្ធ Rodrigo របស់ក្លឹប Valencia បច្ចុប្បន្នគឺជាខ្សែប្រយុទ្ធដែលសាកសមបំផុតសម្រាប់ក្លឹប Real Madrid ក្នុងការចុះហត្ថលេខាខាងមុខនេះ ។ គាត់បានស៊ុតបាល់បញ្ចូលទី ១៩ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៤៤ ប្រកួតសម្រាប់ក្លឹប Valencia កាលពីរដូវកាលមុន ។ លើសពីនេះទៀតគាត់បានធ្វើការដោយជោគជ័យជាមួយលោក Julen Lopetegui កាលពីអតីតកាល ។

    Image result for Rodrigo

    Rodrigo មានតម្លៃទិញផ្ដាច់កុងត្រាចំនួន ១២០ លានអឺរ៉ូ ប៉ុន្តែ Valencia ត្រូវបានគេជឿជាក់ថានឹងត្រៀមខ្លួនរួចរាល់ដើម្បីអនុញ្ញាតឱ្យគាត់ចាកចេញប្រសិនបើការដេញថ្លៃចាប់ពី ៧០ ទៅ ៨០ លានអឺរ៉ូ នោះក្លឹបនេះនឹងលក់រូបគេចេញភ្លាម ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី