
សារពត៌មានដ៏ល្បី The Sun បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងធ្វើការលើកិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍មួយដែលកីឡាករ Ousmane Dembele អាចនឹងចុះហត្ថលេខានៅទីក្រុងឡុងជាមួយនឹងការចាកចេញរបស់កីឡាករ Aaron Ramsey ។
លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប កាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថាគាត់ជាអ្នកគាំទ្រដ៏ធំរបស់កីឡាករសញ្ជាតិបារាំងរូបនេះ ហើយគាត់ចង់ចុះហត្ថលេខាលើរូបគេខ្លាំងណាស់ដែលគាត់អាចនឹងឱ្យកីឡាករសញ្ជាតិវេលស៍ចាកចេញនៅរដូវកាលក្ដៅនេះ ។
គួរបញ្ជាក់ផងដែរថា Ramsey អាចនឹងត្រូវបានគេតែងតាំងជាប្រធានក្រុមរបស់ក្លឹបកាំភ្លើងធំនៅរដូវកាលថ្មីនេះ ប្រសិនបើក្នុងករណីគ្មានការផ្ទេរចេញណាមួយកើតឡើង ។
ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធវ័យក្មេង Dembele មានការព្រួយបារម្ភអំពីអនាគតរបស់គាត់នៅេក្លឹប Barcelona ផងដែរ ។ គាត់មិនអាចទ្រាំទ្រជាមួយការទាមទាដ៏ខ្ពស់ពីសំណាក់ក្លឹបម្ចាស់ជើងឯកក្របខ័ណ្ឌ Laliga បាននោះទេ ខណៈដែលតម្លៃខ្លួនដ៏ថ្លៃចំនួន ១៥០ លានអឺរ៉ូ របស់កីឡាកររូបនេះ វានៅតែជាបន្ទុកដ៏ធំមួយសម្រាប់រូបគេ ។ ជាមួយនឹងការមកដល់របស់ Malcom វាពិតជាលំបាកខ្លាំងណាស់សម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះដើម្បីទទួលបានកៅអីរបស់គាត់នៅក្នុងការចាប់ផ្តើមជម្រើស ១១ នាក់ដំបូង ៕
ដោយ៖តារា