បណ្ណបើកបរដែលគ្មាន QR Code តែនៅមានសុពលភាព តើអាចប្រើប្រាស់បន្តបានទេ?

67717
  • បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវអោយប្តូរថ្មី?

    បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា បណ្ណបើកបរដែលមិនមាន QR Code (ទម្រង់ប្រភេទចាស់) ដែលនៅមានសុពលភាព គឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។

    សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬរហែក អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ ឬនៅមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត ។
    ចំពោះតម្លៃនៃការប្តូរបណ្ណបើកបររួមមាន៖
    -បណ្ណបើកបរម៉ូតូ ២០ ០០០៛
    -បណ្ណបើកបររថយន្ត ៣០ ០០០៛ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី