
ក្លឹប Paris Saint-Germain មិនបោះបង់ការដេញក្នុងការនាំយកខ្សែបម្រើសញ្ជាតិបារាំងកីឡាករ N’Golo Kante របស់ក្លឹបតោខៀវ Chelsea ឡើយ ។
ក្រុមតោខៀវបានផ្តល់ឱ្យខ្សែបម្រើរូបនេះនូវកិច្ចព្រមព្រៀងថ្មីមួយដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករល្អបំផុតក្នុងក្រុមរបស់ពួកគេ ប៉ុន្តែ PSG មានលុយច្រើនជាងគេដើម្បីផ្ដល់ឲ្យរូបគេ ។
ដោយបានឈ្នះពានរង្វាន់ World Cup ជាមួយប្រទេសបារាំងនៅរដូវក្តៅនេះ N’Golo Kante ក៏បានក្លាយជាគោលដៅកំពូលរបស់ក្លឹបនៅក្របខ័ណ្ឌ Ligue 1 ចាប់តាំងពីពួកគេបាននាំយកអ្នកចាត់ការទូទៅថ្មីលោក Thomas Tuchel មកម្លេះ ខណះក្រុមយក្សនៅក្របខ័ណ្ឌ Premier League គឺអស់សង្ឃឹមក្នុងការរក្សាគាត់ឲ្យស្នាក់នៅទឹកដីអង់គ្លេសបន្ត ៕
ដោយ៖តារា