ក្លឹប Inter Milan កំពុងកំណត់ទិសដៅទិញយក Luka Modric ពីក្រុមអធិរាជស Real Madrid

26314
  • អ្នកកាសែតលោក Gianluca Di Marzio បានរាយការណ៏ថាក្លឹប Inter Milan កំពុងកំណត់ទិសដៅទិញកីឡាករខ្សែបម្រើ Luka Modric របស់ក្រុមអធិរាជស Real Madrid នៅរដូវក្តៅនេះ ។

    Image result for Luka Modric

    ក្លឹបយក្សរបស់ក្របខ័ណ្ឌ Serie A បានទាក់ទងជាមួយភ្នាក់ងាររបស់ខ្សែបម្រើរូបនេះ ហើយគាត់បានពិភាក្សាគ្នាពីការផ្ទេរដ៏មានសក្តានុពលមួយដែលមានមិត្តរួមជាតិក្រូអាតលេងនៅក្លឹបនោះរួមមានកីឡាករ Ivan Perisic និង Marcelo Brozovic ដែលពួកគេបានលេងជាមួយគ្នាកំឡុងពេលការប្រកួតដណ្ដើមពានរង្វាន់ World Cup នៅប្រទេស រុស្ស៊ី ។

    Image result for Arturo Vidal

    បន្ទាប់ពីការចាប់អារម្មណ៍របស់ពួកគេទៅលើ Modric ក្លឹប Nerazzurri ( Inter ) ក៏កំពុងតែត្រលប់ទៅរកការនាំយកកីឡាករ Arturo Vidal ពីក្លឹប​ Bayern Munich ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី