លោកព្រះ! អតីតកីឡាករ R.Madrid អះអាងថា Messi នឹងលេងបាល់រហូតដល់អាយុ ៧០ឆ្នាំ

46516

លោក Samuel Eto’o បាននិយាយគួរឱ្យភ្ញាក់ផ្អើលថា Lionel Messi នឹងលេងបាល់រហូតដល់កីឡាកររូបនេះមានអាយុ ៧០ ឆ្នាំ ខណៈអតីតកីឡាករលោក Eto’o ចង់ឃើញ Barcelona ក្លាយជាក្រុមល្អបំផុតនៅលើពិភពលោក ។

ម្ចាស់ពានរង្វាន់ Ballon D’or ចំនួន ៦ សម័យកាល Lionel Messi មិនទាន់បានបង្ហាញសញ្ញាណាមួយដែលថា គាត់នឹងស្វែងរកផ្លូវចេញពីក្រុមនៅកាតាឡាននៅពេលឆាប់ៗនេះទេ។ ទោះបីជាយ៉ាងណា អតីតកីឡាករ Real Madrid លោក Eto’o បាននិយាយថា Messi នឹងបន្តកុងត្រាថ្មីជាបន្តទៀត ខណៈកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២១ បើទោះបីកុងត្រាថ្មីពិបាកនឹងកើតឡើងក៏ដោយ។

លោក Eto’o បានប្រាប់ការសែត Marca ថា៖ “ Leo គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក និងល្អបំផុតនៅគ្រប់ពេលវេលា។ ខ្ញុំតែងតែជ្រើសរើសយកក្រុមដែលសួរ Messi ថាតើអ្នកណាដែលគាត់ចង់នៅក្បែរគាត់នៅក្នុងក្រុមរបស់គាត់។ គ្រប់ក្រុមទាំងអស់នៅលើពិភពលោកសុទ្ធតែចង់បាន Messi ។ បន្ទាប់មកអ្នកត្រូវផ្តល់ការគាំទ្រដល់គាត់។ គាត់មិនអាចរត់ដូចក្មេងអាយុ ២៥ ឆ្នាំទៀតទេ ទោះបីពេលខ្លះគាត់ធ្វើក៏ដោយ”។

កីឡាករដែលឈ្នះពានរាប់ភ្លេចរូបនេះបន្តទៀតថា៖ “អ្វីដែលយើងត្រូវធ្វើនៅពេលអ្នកគាំទ្រក្រុម Barcelona ផ្តល់ឱ្យគាត់នូវក្រុមល្អបំផុតនៅលើពិភពលោកដើម្បីរក្សាភាពរីករាយជាមួយគាត់។ គាត់ត្រូវលេងរហូតដល់គាត់មានអាយុ ៧០ ឆ្នាំដើម្បីយើងអាចរីករាយនឹងគាត់កាន់តែច្រើន”៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី