
ការសែត El Pais ឲ្យដឹងថាក្លឹប Real Madrid ត្រៀមបង្កើតការដេញថ្លៃសម្រាប់ការនាំយកខ្សែប្រយុទ្ធ Mohamed Salah និង Harry Kane ក្នុងអំឡុងទីផ្សាដោះដូរកីឡាករនារដូវក្ដៅនេះ ។
បន្ទាប់ពីការបាត់បង់កំពូលកីឡាករ Cristiano Ronaldo និងបញ្ចប់នៃការដេញនាំយក Eden Hazard និងការបដិសេធពិភាក្សាជាមួយកីឡាកររបស់ក្លឹប PSG ខ្សែប្រយុទ្ធ Neymar និង Kylian Mbappe ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបកំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធឆ្នើមបន្ថែមទៀតដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ។
ក្លិប Real Madrid បានចេញផ្សាយពីការចង់បានខ្សែប្រយុទ្ធដែលកំពុងឡើងជើងពីរនាក់គឺកីឡាករ Salah និង Kane តាមរយៈអន្តរការីរបស់ពួកគេ ប៉ុន្តែតារាបាល់ទាត់របស់ក្រុមហង្សក្រហម Liverpool មានសេចក្តីរីករាយនិងប្តេជ្ញាចិត្តចំពោះក្រុមហង្សក្រហមបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរួចមក ខណៈដែលប្រធានក្រុមជម្រើសជាតិ អង់គ្លេស Harry Kane ក៏មានការព្រងើយកន្តើយចំពោះពាក្យចរចារអារ៉ាមដែលទាក់ទងជាមួយកីឡាដ្ឋាន Santiago Bernabeu ផងដែរ ៕
ដោយ៖តារា