
លោក Bebbe Marotta ម្ចាស់ក្លឹប Juventus ត្រូវបានសួរដោយអ្នកកាសែតហើយត្រូវបានគេសួរថាតើ Gonzalo Higuain ផ្ទេរទៅក្លឹប Rossoneri ( AC Milan ) ក្នុងកិច្ចព្រមព្រៀមថ្លៃប៉ុន្មាន ? ប្រធានក្លឹប Juventus រូបនេះបានឆ្លើយថា៖ ” មិនច្រើនទេ ” ។
យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងខិតជិតផ្ទេរទៅកាន់ទឹកដី San Siro លើកិច្ចសន្យាខ្ចីជើងរយៈពេលវែងក្នុងតម្លៃ ១៨ លានអឺរ៉ូ ជាមួយនឹងនេះផងដែរក្លឹប AC Milan ក៏មានជម្រើសក្នុងការទិញផ្ដាច់ក្នុងតម្លៃ ៣៦ លានអឺរ៉ូនៅចុងបញ្ចប់នៃរដូវកាល ២០១៨/១៩ ខាងមុខនេះ ៕
ដោយ៖តារា