Bayern Munich នឹងមិនលក់ Lewandowski នោះឡើយទោះបីឲ្យ ១៥០ លានអឺរ៉ូ ក៏ដោយ- Rummenigge

7891
  • លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern Munich នឹងមិនលក់ខ្សែប្រយុទ្ធ Robert Lewandowski នោះឡើយ ទោះបីជាការដេញថ្លៃឡើងដល់ ១៥០ លានអឺរ៉ូ ( ១៣៤ លានផោន / ១៧៥ លានដុលារ ) ក៏ដោយ ។

    Image result for Karl-Heinz Rummenigge

    ភ្នាក់ងាររបស់កីឡាករ Lewandowski បានបង្ហើបឱ្យដឹងកាលពីខែឧសភាថាខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពី Bayern ហើយលោក Niko Kovac គ្រូបង្វឹកថ្មីរបស់ក្លឹប Bayern នៅសប្ដាហ៍នេះបានសារភាពថាខ្សែប្រយុទ្ធរូបនេះនៅតែជាខ្សែប្រយុទ្ធដ៏សំខាន់បំផុតនៅរដូវកាលក្រោយ ហើយជាមួយនឹងការទទួលបានជោគជ័យរយះពេល ៤ ឆ្នាំនៅកីឡាដ្ឋាន Allianz Arena ប៉ុន្តែក្លឹបបានទទូចថានឹងមិនផ្តល់ជូនដូចបំណងដែលគេចង់ចាកចេញនោះទេ​ ។

    Image result for Lewandowski

    Real Madrid មានទាក់ទងយ៉ាងខ្លាំងជាមួយនឹងកីឡាករវ័យ ២៩ ឆ្នាំនេះក្នុងរយះពេលកន្លងទៅនេះ ខណៈលោក Maurizio Sarri ត្រូវបានគេរាយការណ៍ថាបានកំណត់រូបគេថាជាគោលដៅកំពូលរបស់ក្លឹបតោខៀវ Chelsea ដែលទីផ្សានិងត្រូវបិទក្នុងរយៈពេល ៩ ថ្ងៃទៀត សម្រាប់ការដោះដូរនៅក្នុងក្របខ័ណ្ឌ Premier League ។

    Image result for Niko Kovac

    កាលពីសប្តាហ៍មុននាយកប្រតិបត្តិក្លិប Borussia Dortmund លោក Hans-Joachim Watzke បាននិយាយថាក្រុមរបស់គាត់នឹងមានឆន្ទៈក្នុងការចំណាយលុយចំនួន ១០០ លានអឺរ៉ូ ( ៨៨,៨ លានផោន / $ ១១៦ លានដុល្លារ ) ដើម្បីនាំគាត់ត្រឡប់មកវិញពីគូប្រជែងធំបំផុតរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Bundesliga ។ ទោះជាយ៉ាងណាក៏ដោយលោក Rummenigge និយាយថាមិនមានចំនួនទឹកប្រាក់ដែលអាចនឹងត្រូវផ្តល់ជូននោះទេដែលនឹងធ្វើឱ្យ Bayern ផ្លាស់ប្តូរគោលជំហររបស់ខ្លួនទៅលើកីឡាករអន្តរជាតិប៉ូឡូញដែលនៅសល់កុងត្រារយះពេល ៣ ឆ្នាំទៀត ។

    Image result for Lewandowski

    លោកបានប្រាប់ TZ ថា៖ “ជាមួយ Robert យើងពិតជាចង់ផ្ញើសញ្ញាទៅកាន់មនុស្សនៅក្នុងនិងខាងក្រៅក្លិបថា Bayern Munich គឺមានភាពខុសគ្នាទាំងស្រុងចំពោះក្លឹបដទៃទៀតដែលនិងផ្លាស់ប្ដូជំហរនៅពេលមានទឹកប្រាក់មួយចំនួនចូលមក ។ យើងចង់បង្ហាញថាទ្វាររបស់យើងនៅតែបិទ ហើយយើងពេញចិត្តនឹងគាត់ ហើយនៅក្នុងតំណែងរបស់គាត់មានតែកីឡាករពីរបីនាក់ប៉ុណ្ណោះដែលអាចប្រៀបធៀបជាមួយគាត់បាន ។ យើងមិនមានការចាប់អារម្មណ៍ក្នុងការលក់គាត់ទេ ហើយវាមិនមានបញ្ហាទេប្រសិនបើនរណាម្នាក់ផ្តល់ ១០០ លានអឺរ៉ូ ឬ ១៥០ លានអឺរ៉ូ គុណភាពខ្ពស់បំផុតដែលយើងមានគឺនៅជាមួយយើង ។

    Image result for Lewandowski

    Lewandowski បានឈ្នះពាន Bundesliga បួនដង DFL-Supercups ចំនួនពីរនិង DFB-Pokal ចាប់តាំងពីចូលរួមជាមួយក្រុម Bayern ពីក្រុម Borussia Dortmund ក្នុងឆ្នាំ ២០១៤ ។ ហើយរូបគេបានបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយ រួមទាំងរដូវកាល ២០១៧-១៨ ដែលក្នុងនោះគាត់បានស៊ុតបញ្ចូលទី ២៩ គ្រាប់ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី