Caldara & Higuain ទៅ AC Milan ខណះ Bonucci ត្រឡប់មក Juventus វិញ

33568
  • យោងតាមអ្នកកាសែតអ៊ីតាលីដែលគួរឱ្យជឿជាក់បំផុតលោក Fabrizio Romano របស់ការសែត Sky Italia បានឲ្យដឹងថា កីឡាករ Leonardo Bonucci នឹងត្រលប់ទៅកាន់ក្លឹបសេះបង្កង់ Juventus វិញ ខណៈដែលខ្សែការពារ Mattia Caldara និងខ្សែប្រយុទ្ធចាស់វស្សា Gonzalo Higuain នឹងត្រូវដឹកដៃគ្នាចូលរួមជាមួយក្លឹប AC Milan ។

    Related image

    យោងតាមប្រភពមួយទៀតបានឲ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ហើយ នឹងត្រូវប្រកាសនៅនាពេលខាងមុខនេះ ។ ទាំង Higuain និង Caldara ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅទឹកដី Stamford Bridge ជាមួយនឹងគ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri ដែលត្រូវបានគេសង្ស័យថាបានចាប់អារម្មណ៍ជាពិសេសទៅលើការចង់ជួបជុំជាមួយខ្សែប្រយុទ្ធអាហ្សង់ទីននេះម្ដងទៀត ។

    Image result for Mattia Caldara and Gonzalo Higuain

    ទោះបីជាយ៉ាងណាក៏ដោយ Chelsea បានបាត់បង់កិច្ចព្រមព្រៀងទ្វេដងអាចនឹងជាការចង្អុលបង្ហាញពីការស្នាក់នៅរបស់ខ្សែប្រយុទ្ធ Alvaro Morata ខណៈដែលក្រុម AC Milan ក៏ចង់បានកីឡាករសញ្ជាតិអេស្បាញរូបនេះបន្ថែមទៀតផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី