
គ្រូបង្វឹករបស់ក្លឹប AS Roma លោក Eusebio di Francesco បានសសើរកីឡាករចំណូលថ្មីរបស់ក្លឹបអ្នកមានបុណ្យខ្សែប្រយុទ្ធ Malcom មិនដាច់ពីមាត់ដោយនិយាយថាគេជាកីឡាករដ៏អស្ចារ្យ ។
អ្នកចាត់ការទូទៅរបស់ក្លឹប AS Roma រូបនេះបានប្រាប់អ្នកយកព័ត៌មានក្រោយពីការប្រកួតមិត្តភាពទល់នឹងក្រុម FC Barcelona ថា៖ “គាត់គឺជាកីឡាករដ៏អស្ចារ្យ ហើយបើគាត់ជ្រើសរើសយកក្លឹប Barcelona វាមានន័យថាយើងក៏បានមើលឃើញគេផងដែរ ។ សូមជូនពរគាត់ទោះបីជាខ្ញុំសប្បាយចិត្តជាមួយនឹងអ្វីដែលខ្ញុំមានក៏ដោយ ប្រសិនបើ Malcom បានជ្រើសរើស Barcelona យើងមិនអាចធ្វើអ្វីបានឡើយ” ។
Malcom បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេសម្រាប់ក្រុម Barca ទល់នឹងក្រុម Roma ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ក្រុម Catalans មួយនេះដើម្បីទទួលបានលទ្ធផលល្អប្រសើរនោះ ខណៈក្លឹប AS Roma បានបំបាក់ក្លឹបអ្នកមានបុណ្យ FC Barcelona ក្នុងលទ្ធផល ៤ ទល់នឹង ២ ៕
ដោយ៖តារា