លោក Maurizio Sarri គ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយ Willian នៅចុងសប្ដាហ៍នេះ

28164
  • លោក Maurizio Sarri ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹបតោខៀវ Chelsea គឺមិនសប្បាយចិត្តទេ ហើយគ្រោងនឹងធ្វើការសន្ទនាជាមួយខ្សែប្រយុទ្ធ Willian បន្ទាប់ពីកីឡាករអន្តរជាតិប្រេស៊ីលរូបនេះត្រូវបានគេពន្យារពេលក្នុងការវិលត្រលប់ទៅកាន់ក្លឹបបន្ទាប់ពីការប្រកួត World Cup ។

    Image result for Maurizio Sarri

    អនាគតរបស់ Willian ជាមួយក្រុមតោខៀវគឺជាសំណួរមួយក្នុងរដូវក្តៅនេះ ស្របពេលដែលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Barcelona, Manchester United និង Real Madrid ដោយ Barca បានធ្វើការដេញថ្លៃជាច្រើនលើកជាច្រើនសាររួចមកហើយ ។ ខណៈពេលដែលការខិតខំប្រឹងប្រែងរបស់ក្លិប Barcelona បានបញ្ចប់នៅពេលម្ចាស់ជើងឯក La Liga មួយនេះបានចុះហត្ថលេខាលើ Malcom ពីក្លឹប Bordeaux ក្នុងតម្លៃ ៤១ លានអឺរ៉ូ (ស្មើនឹង ៤៨ លានដុល្លារអាមេរិក) នោះបានធ្វើឲ្យ Willian ត្រូវបានពន្យាពេលចូលហ្វឹកហាត់ជាមួយ Chelsea បន្ទាប់ពីឈប់សម្រាក World Cup ។

    Image result for Willian

    វិសាយកីឡាដ៏ល្បី Goal បានឲ្យដឹងថា បញ្ហាលិខិតឆ្លងដែននៃការដេញថ្លៃពីក្រុម Real Madrid វាមិនមែនជាមូលហេតុនៃការពន្យាពេលនោះទេ ប៉ុន្តែលោក Sarri បានសារភាពចំពោះស្ថានភាពនៅក្នុងសន្និសីទក្រោយការប្រកួតបន្ទាប់ពីការបរាជ័យរបស់ Chelsea ក្នុងការស៊ុតបាល់ប៉េណាល់ទីជាមួយក្លឹប Arsenal ក្នុងការប្រកួតពានរង្វាន់ International Champions Cup ។

    Related image

    លោក Sarri  បានប្រាប់ឲ្យដឹងអំពីស្ថានភាពរបស់ Willian ថា៖ “ខ្ញុំចង់និយាយជាមួយគាត់មុនពេលខ្ញុំឆ្លើយសំណួរទាំងនេះ ។ ខ្ញុំចង់និយាយទៅកាន់គាត់ ។ ខ្ញុំមិនសប្បាយចិត្តចំពោះស្ថានភាពនេះទេ ប៉ុន្តែមុនពេលខ្ញុំឆ្លើយខ្ញុំចង់និយាយជាមួយគាត់ “។ នៅពេលសួរថាតើរឿងនេះចម្លែកមែនឬ? Sarri គ្រាន់តែឆ្លើយថា “បាទ” ។

    Image result for Eden Hazard

    Willian មិនមែនជាកីឡាករតែម្នាក់គត់របស់តោខៀវនោះទេដែលអនាគតរបស់ពួកគេកំពុងស្ថិតក្នុងភាពសង្ស័យ ខណះរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League ក៏ខិតជិតមកដល់នេះ ។ Eden Hazard ត្រូវបានគេចោទសួរទៅលើអនាគតរបស់គាត់នៅ Chelsea ដែលមានទំនាក់ទំនងជាមួយក្រុម Real Madrid  ខណៈដែលអ្នកចាំទី Thibaut Courtois បាននិយាយម្តងហើយម្តងទៀតថាគាត់ចង់នៅជិតកូនៗរបស់គាត់ដែលរស់នៅក្នុងទីក្រុងម៉ាឌ្រីដ ។ លោក Sarri មិនបានផ្តល់ព័ត៌មានថ្មីណាមួយស្តីពីអនាគតតារារបស់ក្រុមតោខៀវរណាមួយឡើយដោយសារគាត់នឹងជួបជាមួយពួកគេជាលើកដំបូងនៅចុងសប្តាហ៍នេះ ។

    Related image

    អតីតគ្រូបង្វឹកក្លឹប Napoli រូបនេះបាននិយាយថា៖ “មិនមែននៅពេលនេះទេ ព្រោះខ្ញុំនឹងជួបពួកគេនៅថ្ងៃសៅរ៍ជាលើកដំបូង។ ខ្ញុំមិនដឹងពីស្ថានភាពនៅពេលនេះទេ ។ មិនមានព័ត៌មានទេ “។ នៅពេលត្រូវបានសួរថាតើគាត់ចង់រក្សាកីឡាករទាំងបីរូបទេនោះលោក Sarri បានបញ្ជាក់យ៉ាងច្បាស់ថានេះជាគោលដៅ ។ លោក Sarri បានបន្ថែមថា “យើងកំពុងនិយាយអំពីកីឡាករឆ្នើមៗ ។ គ្រប់ក្លិបទាំងអស់ចង់រក្សាកីឡាករកំពូលៗ របស់ពួកគេហើយយើងកំពុងព្យាយាមធ្វើវា”៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី