
តារារបស់ក្លិបអធិរាជស Real Madrid ខ្សែបម្រើ Luka Modric កំពុងត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាចុងក្រោយជាមួយក្លឹប ខណៈដែលប្រធានក្រុមជម្រើសជាតិ ក្រូអាត រូបនេះកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹប Inter Milan នាពេលថ្មីៗនេះ ។
ខ្សែបម្រើក្រូអាស៊ីរូបនេះបានក្លាយជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមអ៊ីតាលីដែលដូចជាគូប្រជែងនៅអ៊ីតាលី Juventus បានធ្វើយ៉ាងសកម្មនៅក្នុងទីផ្សាដោះដូរកីឡាករនៅរដូវក្តៅនេះ ។
ហើយក្រុម Nerazzurri ( Inter ) សង្ឃឹមថា Modric នឹងបង្ហាញបំណងរបស់គាត់សម្រាប់ការផ្លាស់ប្តូរទេសភាព ហើយប្រធានក្លឹបលោក Florentino Perez និងបើកកិច្ចសន្យាជាមួយកីឡាករឆ្នើមបំផុតប្រចាំការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup នៅចុងសប្តាហ៍នេះ ៕
ដោយ៖តារា