
អតីតកីឡាករជម្រើសជាតិ U18 កម្ពុជា ដែលជាប្អូនជីដូនមួយរបស់កីឡាករបស់ក្លឹប Pahang FA កីឡាករ ចាន់ វឌ្ឍានាកា បានចូលរួមជាមួយក្លឹបទើបឡើងមកពីលីគទី២ ក្លឹប វិសាខា នាពេលថ្មីៗនេះ ។
ក្លឹបចំណូលថ្មីដែលសំបូលុយ វិសាខា បានប្រកួតមិត្តភាពឈ្នះក្រុម អង្គរថាយហ្គឺ ក្នុងលទ្ធផលគួជាទីគាប់ចិត្ត ៣ ទល់នឹង ០ កាលពីថ្ងៃ សៅរ៍ នេះ ។ ការប្រកួតនេះគេក៏បានសង្កេតឃើញកីឡាករចំណូលថ្មីវ័យក្មេង សាន គីមហេង បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនឱ្យក្លឹប និង បានបង្ហាញទម្រង់លេងយ៉ាងល្អ ។
សម្រាប់ការប្រកួតដំបូង របស់កីឡាករ សាន គីមហេង ដែលបានចូលរួមជាមួយក្លិប វិសាខា ត្រឹមតែជាការប្រកួតមិត្តភាព ដកស្រង់ក៏ពិតមែន តែគាត់បានបង្ហាញពីការយល់ដឹង នឹងសមត្ថភាពរបស់គាត់បានយ៉ាងល្អ ដែលបានបង្ហាញខ្លួនជាតួនាទីខ្សែបំរើប្រយុទ្ធ ដោយបានបង្កើតឱកាសទទួលបាន បាល់ពិន័យ១១មែត្រ មួយគ្រាប់ បញ្ជូនបាល់អោយមិត្តរួមក្រុម មួយគ្រាប់ នឹងបានទាត់បញ្ជូលទីខ្លួនឯងបានមួយគ្រាប់ផងដែរ ។
បញ្ជាក់ សាន់ គីមហេង ជាអតីតយុវជនជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំ និង ១៨ ឆ្នាំ របស់កម្ពុជាផងដែរ ។
ដោយ៖ តារា
រូបភាព៖ Visakha Football Cub