
ខ្សែបម្រើ Mateo Kovacic របស់ក្រុម Real Madrid បានច្រានចោលនូវសំណើរតម្លៃចំនួន ៦០ លានផោន ( ៧០ លានដុល្លារ ) ពីសំណាក់ក្លឹបបីសាចក្រហម Manchester United ។
ខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិក្រូអាតរូបនេះបានសំណូមពរក្លឹបឲ្យលក់រូបខ្លួនចាកចេញពីកីឡាដ្ឋាន Santiago Bernabeu ក្រោយពីអាក់អន់ចិត្តមិនសូវបានបង្ហាញខ្លួនឲ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ UCL ។
ប៉ុន្តែគាត់មិនចង់ផ្លាស់ទៅកាន់ទឹកដី Old Trafford នោះទេ ដោយលើកឡើងពីទម្រង់លេងរបស់ក្រុមយក្សអង់គ្លេសមួយនេះថា វាមិនសមនឹងជំនាញផ្ទាល់ខ្លួនរបស់គាត់នោះឡើយ ៕
ដោយ៖តារា