
យោងតាមការសែត Tuttosport បានឱ្យដឹងថាក្លិប FC Barcelona បានជួបជាមួយកីឡាករខ្សែបម្រើ Paul Pogba របស់ក្លឹប Manchester United ដើម្បីពិភាក្សាអំពីលទ្ធភាពផ្ទេរមួយ ។
កីឡាករដែលបានធ្លាប់លើកពាន World Cup រូបនេះត្រូវបានគេនិយាយថាបានជួបជាមួយលេខាធិការបច្ចេកទេសរបស់ក្លឹប Barce លោក Eric Abidal នៅ LA កាលពីប៉ុន្មានថ្ងៃមុននេះ ។
Pogba ត្រូវបានគេរាយការណ៍ថាបានបង្ហាញថាគាត់ចង់ចាកចេញពីទឹកដី Old Trafford ខ្លាំងណាស់ ប៉ុន្តែក្រុម Man United ស្ថិតនៅក្នុងជំហររឹងមាំ ខណៈដែលកីឡាករៃញ្ជាតិបារាំងរូបនេះស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ ឯណោះ ៕
ដោយ៖តារា