យោងតាមការសែត The Sun បាននិយាយថាក្រុមបិសាចក្រហម Manchester United កំពុងតែរៀបចំផែនការស្វែងរកអ្នកជំនួសកន្លែងលោក Jose Mourinho ដោយអតីតអ្នកចាត់ការរបស់ក្លឹប Real Madrid លោក Zinedine Zidane ជាបេក្ខភាពកំពូលមួយសម្រាប់ទៅជំនួសអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ។
លោក Mourinho បានខិតខំយ៉ាងខ្លាំងក្នុងរដូវកាលទីបីរបស់គាត់ ហើយក្រុមបិសាចក្រហមក៏កំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅរដូវកាលថ្មីខាងមុខនេះ ។
លោក Zidane គឺជាអ្នកចាត់ការគ្មានតម្លៃខ្លួនបន្ទាប់ពីចាកចេញពីទីក្រុងម៉ាឌ្រីតនៅចុងបញ្ចប់នៃរដូវកាលមុន ដោយបានជួយឲ្យក្លឹប អធិរាជស Real Madrid ឈ្នះពាន Champions League បីលើកជាប់គ្នា និងពានជាច្រើនទៀតនៅក្នុងប្រទេសអេស្ប៉ាញ ៕
ដោយ៖តារា