Allegri បញ្ជាក់ពីការចាកចេញរបស់ Caldara ថា៖ ខ្ញុំមានការសោកស្តាយពេលឃើញគាត់ចាកចេញ

20764
  • លោក Massimiliano Allegri បាននិយាយប្រាប់អ្នកសារពត៌មានបន្ទាប់ពីបញ្ចប់ការប្រកួតជាមួយ MLS All-Stars ថា៖ “ខ្ញុំមានការសោកស្តាយដែលឃើញគាត់ទៅ ។ គាត់ជាកីឡាករវ័យក្មេង អាជីពជាកីឡាករល្អ ប៉ុន្តែខ្ញុំប្រាកដថាគាត់ នឹងមានអនាគតល្អណាស់ ជាអកុសលនៅក្នុងទីផ្សារយើងត្រូវធ្វើការជ្រើសរើសមួយចំនួនហើយនោះគឺជាអ្វីដែលបានកើតឡើង”។

    Image result for Massimiliano Allegri

    យោងទៅតាមអ្នកការសែតដ៏ល្បីលោក Gianluca Di Marzio បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus និងក្លឹប AC Milan បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេលយូរសម្រាប់ការផ្ទេរកីឡាករ Gonzalo Higuain ។

    Image result for Caldara

    ក្រុម Bianconeri ( Juve ) នឹងទទួលបានប្រាក់ ១៨ លានអឺរ៉ូ សម្រាប់ការខ្ចីជើងរបស់ក្រុម Rossoneri ( AC Milan ) ហើយពួកគេក៏មានជម្រើសទិញផ្ដាច់កុងត្រាក្នុងតម្លៃ ៣៦ លានអឺរ៉ូ នៅចុងបញ្ចប់នៃរដូវកាល ២០១៨/១៩ នេះ ។ លើសពីនេះទៅទៀតក្លិបក៏បានបញ្ចប់កិច្ចព្រមព្រៀងដោះដូរកីឡាករ Leonardo Bonucci និង Mattia Caldara ផងដែរ ។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី