Barcelona និង Inter Milan កំពុងធ្វើការប្រជែងគ្នាដណ្តើមយក Arturo Vidal ពី Bayern

49217
  • ក្លឹបអ្នកមានបុណ្យ FC Barcelona បានចូលរួមជាមួយក្លឹប Inter Milan ក្នុងការប្រជែងដណ្តើមយកកីឡាករ  ពីក្លឹប Bayern Munich នេះបើតាមការអះអាងរបស់ការសែត Mundo Deportivo ។

    Image result for Arturo Vidal

    ក្លឹប Inter Milan ត្រូវបានគេជឿជាក់ថាបញ្ចប់កិច្ចសន្យាសម្រាប់ផ្ទេរកីឡាករសញ្ជាតិ ឈីលី រូបនេះរួចហើយ ប៉ុន្តែការចាប់អារម្មណ៍ពីសំណាក់ក្លិប Barca បានកើតឡើងបន្ទាប់ពីខ្សែបម្រើប្រេស៊ីល Paulinho បានចាកចេញពីកីឡាដ្ឋាន Camp Nou ដើម្បីវិលត្រឡប់មកកាន់ក្លឹបអ្នកមានរបស់ចិន Guangzhou Evergrande កាលពីពេលថ្មីៗនេះ ។

    Related image

    ខ្សែបម្រើ-ប្រយុទ្ធ Arturo Vidal បច្ចុប្បន្នមានវ័យ ៣១ ឆ្នាំ ត្រូវបានក្លឹប Bayern Munich រំពឹងថានឹងទទួលបានតម្លៃខ្លួនយ៉ាងហោចណាស់ ៣០ លានអឺរ៉ូ ( ២៦,៥ លានផោន / ៣៥ លានដុលារ ) ពីការលក់អតីតកីឡាកររបស់ក្លឹបសេះបង្កង់ Juventus រូបនេះ ពោលគឺតិចជាង ៥ លានអឺរ៉ូដែលពួកគេបានទិញកីឡាកររូបនេះកាលពីឆ្នាំ ២០១៥ ៕

    ដោយ៖តារ

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី