ស៊ូ យ៉ាទី បានបង្ហើបឲ្យដឹងថាកាលពីលេងនៅ បឹងកេត មានក្លឹបពីរប្រទេសទាក់ទងមកខ្លួន

20913
  • អ្នកចាំទីដៃទីមួយជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បានបង្ហើបឲ្យដឹងថា កាលពីខ្លួនលេងនៅ បឹងកេត មានក្លឹបនៅក្នុងតំបន់ចំនួន ២ ប្រទេសបានទាក់ទងមករូបខ្លួនដើម្បីយកលេងជាមួយក្រុមរបស់ពួកគេ ។

    Image result for ស៊ូ យ៉ាទី

    អ្នកចាំទីដៃស្អិតរបស់កម្ពុជាដែលបានផ្ទេរពី បឹងកេត ទៅ ណាហ្គាវ៉ើល នៅជើងទីពីរនៃលីគកំពូលកម្ពុជាបានឲ្យដឹងថា៖ ” មានក្លឹបសិង្ហបុរី និង ក្លឹបថៃ ទាក់ទង់មករូបខ្ញុំ បន្ទាប់ពីខ្ញុំបានរួមចំណែកជួយបឹងកេតលើកពានរដូវកាល ២០១៦-១៧ ប៉ុន្តែចរចារប្រាក់ខែមិនត្រូវគ្នា ។ ទោះជាយ៉ាណា បើសិនមានឱកាសលើកក្រោយ ខ្ញុំអាចផ្លាស់ទៅក្រៅប្រទេស ប្រសិនបើចរចារត្រូវរ៉ូវគ្នា ព្រោះណាហ្គាវ៉ើលក៏មិនបិទសិទ្ធដែរ “។

    Image result for ស៊ូ យ៉ាទី

    សូមបញ្ជាក់ឲ្យដឹងផងដែរថា ស៊ូ យ៉ាទីក៏ធ្លាប់ឈ្នះពានរង្វាន់ស្រោមដៃមាសនៃលីគកំពូលកម្ពុជាក្នុងរដូវកាល ២០១៤​ និង ២០១៧​ ផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី