លោក លឹម ប៊ុនធឿន គឺជាអាជ្ញាកណ្ដាលជនជាតិខ្មែរតែម្នាក់គត់ដែលទៅកាត់សេចក្ដីក្នុងពាន Alphine

45446
  • លោក លឹម ប៊ុនធឿន គឺជាអាជ្ញាកណ្ដាលជនជាតិខ្មែរតែម្នាក់គត់ដែលត្រូវបានពានរង្វន់ Alphine  នៅប្រទេស មីយ៉ាន់ម៉ា អញ្ជើញទៅកាត់សេចក្ដី ដែលការប្រកួតប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១ ដល់ ទី ៥ ខែ សីហា ។

    លោក លឹម ប៊ុនធឿន បានកាត់សេចក្ដីមួយប្រកួតរួចមកហើយកាលពីថ្ងៃទី ១ កន្លងទៅនេះ ដែល U១៩ កូរ៉េខាងត្បូង បានយកឈ្នះម្ចាស់ផ្ទះ U២៣ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤ ទល់នឹង ៣ ។ លោក លឹម ប៊ុនធឿន គឺជាអាជ្ញាកណ្ដាលមួយរូបដែលមានអត្តចរិតម៉ឺងម៉ាត់ក្នុងការកាត់សេចក្ដីក្នុងពានរង្វាន់ លីគកំពូលកម្ពុជា និង ពានរង្វាន់ ហ៊ុនសែនខាប់ ហើយលោកក៏ជាអាជ្ញាកណ្ដាលដែលចាយកាតច្រើនជាងគេក្នុងលីគកំពូលកម្ពុជានៅរដូវកាល ២០១៨ នេះផងដែរ ។

    គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Alphine មានប្រទេសចំនួន ៤ ចូលរួមប្រកួតប្រជែងក្នុងនោះមានប្រទេសដូចជា U២៣ មីយ៉ាន់ម៉ា , U២៣ ថៃ , U២៣ បារ៉ែន និង U១៩ កូរ៉េខាងត្បូង ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី