
ក្លិប AC Milan បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gonzalo Higuain និងខ្សែការពារ Mattia Caldara របស់ក្លឹបសេះបង្កង់ Juventus ខណះពួកគេបានបាត់បង់ខ្សែការពារ Leonardo Bonucci ដែលបានវិលត្រឡប់ទៅកាន់ Juve វិញ ។
ក្លឹបយក្សអ៊ីតាលីពីរបានចំណាយពេលដ៏ល្អបំផុតនៃសប្តាហ៍នេះដើម្បីពិភាក្សាពីការផ្លាស់ប្តូរកីឡាករបីនាក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលមើលឃើញកីឡាករពីរនាក់របស់ក្លឹប Juventus កំពុងធ្វើដំណើរទៅកាន់ទឹកដី San Siro ខណះខ្សែការពារម្នាក់របស់ AC បានវិលត្រឡប់ទៅកាន់ Allianz វិញ ។ ហើយកិច្ចសន្យាទាំងអស់នោះត្រូវបានបញ្ចប់ជាស្ថាពរហើយ ខណៈដែល Higuain ត្រូវបានក្លឹប AC Milan ខ្ចីជើងក្នុងតម្លៃដែលត្រូវបានប៉ាន់ប្រមាណជា ១៨ លានអឺរ៉ូ ( ១៦ លានផោន / ២១ លានដុល្លារ) ។
ក្រុម Rossoneri ( AC ) បានថ្លែងនៅលើគេហទំព័រផ្លូវការរបស់ពួកគេថា៖ “ក្លិប AC Milan អាចបញ្ជាក់ថាពួកគេបានទទួលសិទ្ធិនាំយកកីឡាកររបស់ក្លឹប Juventus គឺខ្សែប្រយុទ្ធ Gonzalo Higuain និង Mattia Caldara ។ ការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain និង Mattia Caldara គឺជាការបន្ថែមភាពខ្លាំងរបស់ AC Milan ។ ហើយ Gonzalo Higuain ស្ថិតក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ហើយក៏មានជម្រើសទិញផ្ដាច់ផងដែរ “។
Mattia Caldara បានចំណាយពេលត្រឹមតែមួយខែនៅឯក្លឹប Juventus បន្ទាប់ពីការផ្ទេរចេញពីក្លឹប Atalanta ប៉ុន្តែខ្សែការពាររូបនេះបានចាកចេញជាមួយកិច្ចព្រមព្រៀងដើម្បីនាំយក Bonucci ដែលជាវិរះបុរសចាស់របស់របស់ពួកគេទៅវិញ ។ ខ្សែការពារ Mattia Caldara បាននិយាយដោយផ្ទាល់ថាជាផ្នែកមួយនៃការផ្លាស់ប្តូរដែលរួមមាន Leonardo Bonucci ដែលវិលត្រឡប់មកកាន់ Juventus វិញ។ ខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយ AC Milan ដែលមានរយះពេលរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៣ ។ ទាំង Higuain និង Caldara បានទទួលការធ្វើតេស្ដសុខភាពនៅទីក្រុង Milan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មុនក្លឹបប្រកាសជាផ្លូវការអំពីការមកដល់របស់កីឡាករទាំងពីរនៅក្នុងទីក្រុង Milan ។ ហើយការប្រកាសរបស់ក្រុម Rossoneri ត្រូវបានប្រកាសយ៉ាងឆាប់រហ័សដោយការបញ្ជាក់ពីសំណាក់ក្លឹប Juventus ថាកីឡាករ Bonucci បានវិលត្រឡប់មកវិញដោយចំណាយពេលមួយឆ្នាំបន្ទាប់ពីចាកចេញពីកីឡាដ្ឋាន Allianz ទៅឱ្យកីឡាដ្ឋាន San Siro ។
“ក្លឹបបាល់ទាត់ Juventus បានប្រកាសពីការវិលត្រឡប់របស់កីឡាករ Leonardo Bonucci បន្ទាប់ពីខ្សែការពាររូបនេះបានបញ្ចប់ការផ្លាស់ប្តូរពីក្លិប AC Milan ដោយចុះកុងត្រារយះពេល ៥ ឆ្នាំ ជាមួយកីឡាករអន្តរជាតិអ៊ីតាលីវ័យ ៣១ ឆ្នាំ រូបនេះ ។ បន្ទាប់ពីបានចំណាយពេល ៧ ឆ្នាំដ៏អស្ចារ្យ កីឡាករ Leonardo Bonucci បានត្រលប់ទៅក្លឹបវិញបន្ទាប់ពីចំនាយពេលមួយរដូវកាលនៅ AC Milan “។
“Bonucci បានចាប់ផ្តើមអាជីពជាមួយក្រុម Bianconeri ( Juve ) នៅក្នុងឆ្នាំ ២០១០ ដែលមានតួនាទីជាខ្សែការពារវ័យក្មេងដ៏ឆ្នើមបំផុតនៅក្នុងប្រទេសអ៊ីតាលី ហើយគាត់នឹងបន្តបង្កើតខ្លួនឯងថាជាបុគ្គលដែលល្អបំផុតនៅក្នុងពិភពលោកក្នុងតួនាទីរបស់គាត់ ។ ឥឡូវនេះទាំងក្រុម Juventus និង Bonucci ត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមទទួលជ័យជម្នះជាថ្មីម្តងទៀត។ សូមស្វាគមន៍ការមកផ្ទះវិញ , Leo!” នេះបើតាមការសរសេរនៅលើវេបសាយផ្លូវការរបស់ក្លឹប Juventus ៕
ដោយ៖តារា