
Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេចំនួន ៩ គ្រាប់បន្ទាប់មកកីឡាករ Cavani និង Neymar របស់ក្លឹប PSG បានតាមពីក្រោយគេដោយមាន ៦ គ្រប់ ។ ប៉ុន្តែបើយោងតាមស្ថិតិពី UEFA.com តារាឆ្នើមរបស់ព័រទុយហ្កាល់រូបនេះត្រូវកាស៊ុតច្រើនជើងជាងកីឡាករទាំងពីរនេះដើម្បីរកគ្រាប់បាល់ក្នុងពាន Champoin League 2017/2018 ។
កីឡាករ Cristiano Ronaldo បានស៊ុតបាល់ចំនួន ៣៩ ដង (២១ គ្រាប់ចំគោលដៅ និង ១៨ គ្រាប់មិនចំគោលដៅ) ដើម្បីរកគ្រាប់បាល់ ៩ គ្រាប់ដែលមានន័យថាកីឡាករព័ទុយហ្គាល់ត្រូវការការស៊ុតបញ្ចូលទីចំនួន ៤.៣ ដងដើម្បីរកបានមួយគ្រាប់ ។ ផ្ទុយទៅវិញ Cavani ត្រូវការត្រឹមតែ ៣,៥ ដងប៉ុណ្ណោះដើម្បីស៊ុតបញ្ចូលទី មួយ គ្រាប់ ។ Cavani ស៊ុតបាល់បញ្ចូលទីចំនួន ៦ គ្រាប់ក្នុងចំណោមការស៊ុត ២១ ជើងរបស់គេ (៩ គ្រាប់ចំគោលដៅ និង ១៨ គ្រាប់មិនចំគោលដៅ ) ។
ទាក់ទងទៅនឹងខ្សែប្រយុទ្ធ Neymar វិញត្រូវការស៊ុតបញ្ចូលទីចំនួន ៣,៦៦ ដងដើម្បីរកគ្រាប់បាល់បានមួយគ្រាប់ក្នុងចំណោម ៦ គ្រាប់របស់គេ ។
ដោយ៖ តារា