លោក Perez៖ Luka Modric អាចនឹងចាកចេញបាន ប្រសិនបើអ្នកណាមានលុយ ៨៧០ លានដុលារ

26684
  • លោក Florentino Perez ប្រធានក្លឹប Real Madrid បានច្រានចោលពាក្យចរចារអារ៉ាមដែលថាកីឡាករ Luka Modric នឹងចាកចេញ ហើយបានប្រកាសថាអ្នកអាចយករូបគេចេញបានបើសិនអ្នកមានលុយចំនួន ៧៥០ លានអឺរ៉ូ ( ស្មើនឹង ៨៧០ លានដុលារ ) ។

    Image result for Florentino Perez

    Luka Modric បានកើនការចាប់អារម្មណ៍នៅរដូវក្តៅនេះបន្ទាប់ពីយុទ្ធនាការនៅប្រទេសរុស្ស៊ី ខណៈដែលរូបគេបានជួយឲ្យក្រុមក្រូអាតឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពារង្វាន់ World Cup ដោយពួកគេបានខកចិត្តក្រោយចាញ់បារាំងក្នុងលទ្ធផល ២-៤  ។ ទោះជាយ៉ាងណាក៏ដោយទម្រង់លេងរបស់កីឡាករវ័យ ៣២ ឆ្នាំនេះគឺគ្រប់គ្រាន់ដើម្បីទទួលបានពានបាល់មាសរបស់ពិភពលោកសម្រាប់កីឡាករឆ្នើមបំផុត ។

    Image result for Luka Modric

    ក្លឹបមួយក្នុងចំណោមក្លឹបដែលបានចាប់អារម្មណ៍រទាំងនោះគឺមានក្លឹបនៅក្របខ័ណ្ឌ Serie A ក្លឹប Inter Milan ដែលត្រូវបានគេរាយការណ៍ថាសង្ឃឹមថា Modric ត្រៀមខ្លួនដើម្បីប្រាប់ក្រុមជើងឯកអ៊ឺរ៉ុបថាគាត់ត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរ ។ ទោះជាយ៉ាងណាក៏ដោយលោក Perez ហាក់ដូចជាបានទម្លាក់ក្តីសង្ឃឹមទាំងនោះដោយការដាក់តម្លៃខ្លួនដ៏ខ្ពស់លើ Modric ដែលប្រាកដថានឹងគ្មានក្រុមណាហ៊ានដេញចង់បានទៀតនោះឡើយ ។

    Image result for Luka Modric

    លោក Perez បានប្រាប់អ្នកយកព័ត៌មានថា៖ “លទ្ធភាពតែមួយគត់ដែល Modric ចាកចេញនោះគឺត្រូវចំណាយប្រាក់ ៧៥០ លានអឺរ៉ូ “។ ខ្សែបម្រើរូបនេះដែលកំពុងស្ថិតក្នុងវិស្សមកាលបន្ទាប់ពីការប្រកួត World Cup រហូតដល់សប្តាហ៍ក្រោយនោះ កំពុងតែជាប់កុងត្រាជាមួយក្លឹបអធិរាជស Real Madrid រហូតដល់ខែ មិថុនា ឆ្នាំ ២០២០ ឯណោះ ។ ការឆ្លើយតបរបស់លោក Perez ធ្វើឱ្យ Inter ទំនងបញ្ចប់ចិត្តចង់បានលើខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះ ហើយអាចនិងងាកស្វែងរកខ្សែបម្រើផ្សេងជំនួសវិញ ។

    Related image

    ខណៈដែលរបាយការណ៍នេះបានបញ្ជាក់ទៀតថា ក្លឹបយក្សនៅក្របខ័ណ្ឌ Serie A មួយនេះបានយល់ព្រមលើកិច្ចសន្យាជាមួយ ខ្សែបម្រើ Arturo Vidal របស់ក្លឹប Bayern Munich រួចហើយ ប៉ុន្តែវិបសាយ Goal បានយល់ឃើញខុសពីនេះវិញថា ខ្សែប្រយុទ្ធសញ្ជាតិ ឈីលី រូបនេះកំពុងខិតជិតផ្ទេរទៅគូរប្រកួតប្រជែងធំបំផុតរបស់ក្លឹប Real Madrid នៅក្នុងក្របខ័ណ្ឌ LaLiga គឺក្លឹប Barcelona ដែលគេជឿជាក់ថាកីឡាកររូបនេះនឹងមានតម្លៃខ្លួន ២៧​ លានអឺរ៉ូ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី