
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្លឹប AS Roma បានបញ្ជាក់ពីការមកដល់របស់នាយកប្រតិបត្តិថ្មីលោក Francesco Calvo ដែលជាអតីតអ្នកតំណាងរបស់ក្លិប Barcelona ដែលជានាយកពាណិជ្ជកម្មថ្មីរបស់ក្លឹប ដែលបាននាំឱ្យមានការលេងសើចមួយអំពីការចុះកិច្ចសន្យាលើកំពូលខ្សែប្រយុទ្ធ Lionel Messi ពីសំណាក់ក្លឹបយក្សអ៊ីតាលីមួយនេះ ។
“នេះមិនផ្លាស់ប្តូរអ្វីទាំងអស់យើងនៅតែចង់បាន Messi” នេះជាការដកស្រង់សម្ដីរបស់ប្រធានក្លឹប Roma លោក James Pallotta ចេញពីអត្ថបទមួយ ។
បន្ទាប់ពីភាពចម្រូងចម្រាសដែលបណ្តាលមកពីការចុះហត្ថលេខាលើ Malcom របស់ប្រេស៊ីលដែលបានបដិសេធការផ្ដល់ជូនរបស់ក្រុម Roma ដើម្បីចុះហត្ថលេខានៅ Barce ។ លោក James Pallotta បានធ្វើសេចក្តីថ្លែងការណ៍មួយដោយបាននិយាយថា គាត់នឹងអត់ទោសឱ្យ Barce ប្រសិនបើពួកគេលក់ Messi ហើយគណនី Twitter ផ្លូវការរបស់ក្លឹបបានព្យាយាមបញ្ជាក់ឱ្យច្បាស់ថា ការមកដល់របស់លោក Francesco Calvo មិនបានធ្វើឱ្យពួកគេភ្លេចករណីបាត់បង់ Malcom នោះទេ ៕
ដោយ៖តារា